កាលពីពេលថ្មីៗនេះ មាននារីជានជាតិចិនម្នាក់ ដែលមានឈ្មោះថា Shuai Pengyue  អាយុ ២១ឆ្នាំ បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីឆ្លងជំងឺ ផ្ដាសាយបក្សី H5N1។
យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា នារីដែលបានស្លាប់នោះ គឺជាមនុស្សម្នាក់នៅក្នុង ចំណោម២នាក់ ដែលបានឆ្លងជំងឺផ្ដាសាយបក្សី នៅ Guiyang ខេត្ដ Guizhou នៅភាពខាងត្បូងឆៀងខាងលិចនៅ ក្នុងប្រទេសចិន។ ចំណែកឯម្នាក់ទៀត ដែលជាបុរសភេទមានអាយុ ៣១ឆ្នាំ កំពុងតែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ដែលអាការៈជំងឺបានរីករាលដាល តាំងពីថ្ងៃទី ៣ ខែកុម្ភៈ។  យ៉ាងណាមិញ អជ្ញាធរនៅក្នុងតំបន់ បាននិយាយថា គ្មានភស្ដុតាងណាមួយដែល បានបញ្ជាក់ថា អ្នកជំងឺទាំងនេះ បានប៉ះពាល់ជាមួយនឹងបក្សី មុនឆ្លងជំងឺផ្ដាសាយបក្សីនេះទេ។ អ្វីដែលគួរឲ្យខ្លាចពីការ រីករាលដាលនៃជំងឺនេះ នោះគឺមនុស្សធម្មតាអាចឆ្លង ជំងឺនេះបានយ៉ាងងាយស្រួលពីអ្នកជំងឺ។
សូមប្រិយមិត្ដមេត្ដាប្រុងប្រយ័ត្ន និងថែទាំងសុខភាព ឲ្យបានល្អ ព្រោះជំងឺនេះអាចរីករាលបានយ៉ាង ឆាប់រហ័ស៕
 ែសម្រួនដោយ៖ 2BiC-News

Recent Posts