ក្រុមហ៊ុនអ៉ីនធើណេត យក្ស Google កំពុងតែសំងំផលិត កុំព្យូទ័រយួរដៃអេក្រង់ Touchscreen ដែលប្រើប្រាស់ ដោយប្រព័ន្ធដំណើរការ Chrome OS។
យោងតាមសារព័ត៌មាន ដែលបានចុះផ្សាយដោយ Wall Street Journal បានឲ្យដឹងថា កុំព្យូទ័រយួរដៃប្រភេទ Touchscreen របស់ក្រុមហ៊ុន Google នឹងចេញលក់នៅក្នុងចុងឆ្នាំ ២០១៣ ឬនៅដើមឆ្នាំ ២០១៤។
ប្រភពដែលមិនបង្ហាញ អត្តសញ្ញាណ បានបង្កើតសារព័ត៌មានខាងលើថា ក្រុមហ៊ុន Google បានសហការជាមួយ នឹងក្រុមហ៊ុនផលិត hardware មួយ ប៉ុន្តែមិនដឹងច្បាស់ថា ក្រុមហ៊ុនណានោះទេ គ្រាន់តែដឹងថា ក្រុមហ៊ុន hardware នោះកំពុងតែមមាញឹក ក្នុងការផលិតកុំព្យូទ័រយួរដៃ Touchscreen របស់ Google ដើម្បីឲ្យទាន់ការកំណត់ និងតម្រូវការ។
កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Google បានសហការជាមួយ Samsung និង Acer ក្នុងការផលិត Chromebooks ដែលលក់នៅលើ Google Play Store។
ប្រភពដដែលបាន បន្តទៀតថា កុំព្យូទ័រថ្មីនេះ គឺប្រើប្រាស់នូវ ប្រព័ន្ធដំណើរការ Chrome OS និង Chrome browser ព្រមទាំងមុខងារ ជាច្រើនទៀតរបស់ Google ត្រូវបានដាក់បញ្ចូល។ ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងថា ទិសដៅរបស់ Google ប្រហែលជាចង់បញ្ចប់ទីផ្សារ Tablet ប៉ុន្តែអាចនឹងប៉ះពាល់ដល់ Tablet ដែលប្រើ Android។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមកនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Google នឹងបើក Store នៅចុងឆ្នាំ ២០១៣ ដូច្នេះនៅក្នុង Store នោះប្រហែលជាមានកុំព្យូទ័រយួរដៃ Touchscreen នេះផងដែរ៕

Categories:
ព័តមានអន្តរជាតិ