គិតមកដល់ពេលនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានកើនឡើងដល់ជាង ១ពាន់លាននាក់ ហើយកាលពីថ្មីៗនេះ ក៏បានរងបាការវាយប្រហារពីសំណាក់ malware តែ Facebook និយាយថាមិនបានបាត់បង់ទិន្នន័យនោះទេ។
នៅថ្ងៃនេះ យោងតាមប្រភពដែល មិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា បណ្ដាញសង្គម Facebook កំពុងតែធ្វើការយ៉ាងមមាញឹកជាមួយនឹងក្រុមភ្នាក់ងារ FBI ទៅលើកូដ malware ដែលបានវាយប្រហារ។
ប្រភពដដែលបានបន្តទៀតថា កូដ malware នោះពិតជាស្មុគស្មាញ ដែលធ្វើឲ្យក្រុមអ្នកជំនាញរបស់ Facebook និងFBI មិនបានក្នុងការកំណត់អត្តសញ្ញាណ ហើយលទ្ធផលនៃការស៊ើបអង្កេត នៅមិនទាន់ប្រកាសឲ្យដឹងនោះទេ។
នៅមិននេះ អ្នកជំនាញខាងឧក្រិដ្ឋកម្ម តាមប្រព័ន្ធកុំព្យូទ័របានឲ្យដឹងថា Hacker ដែលវាយលុក Facebook និង Apple គឺមកពីរុស្សី និងអឺរ៉ុបខាងកើត ចំណែកឯ ក្រុមហ៊ុនឃ្លាំមើលសុវត្ថិភាពកុំព្យូទ័ររបស់អាមេរិកវិញ បានលើកឡើងថា ក្រុមកងកម្លាំងយោធារបស់ចិនជាអ្នកនៅពីក្រោយក្នុងការវាយប្រហារនេះ ប៉ុន្តែត្រូវបានចិនបដិសេធ។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ បណ្ដាញសង្គម Facebook នៅមិនទាន់បង្ហាញថា malware ដែលវាយប្រហារមកដល់បណ្ដាញរបស់ខ្លួនមានប្រភពមកពីណានោះទេ៕
Categories:
ព័តមានអន្តរជាតិ