តោខៀវ Chelsea ចុងសប្តាហ៍កន្លងទៅនេះ បានបង្ហា្ទញទម្រង់លេង របស់ខ្លួនយ៉ាងល្អ ឥតខ្ជោះដោយបានបំបាក់ក្លឹប Brentford ដោយគ្រាប់បាល់ 4-0 នៅទីលាន Stamford Bridge ក្នុងជុំទី ៥ នៃកម្មវិធី FA Cup។
នៅតង់ទី ១ ក្លិប Brentford បានតស៊ូទប់ទល់ យ៉ាងលំបាក់លំបិន ដើម្បីរារាំងដល់តោខៀវ មិនឲ្យបំបែកពង់មាន់របស់ខ្លួន ដែលជាការពន្យារពេល រកវិធីសាស្ត្រថ្មីពីគ្រូបង្វឹក របស់ខ្លួន។នៅ ៤៥ នាទីនេះ ទោះបីជាតោខៀវ ខំវាយបុកយ៉ាងណាក៏មិនអាច បំបាក់រនាំងដ៏ខ្លាំងក្លារបស់  Brentford បានឡើយ ត្រឹមតែ លទ្ធផល 0-0 នៅ៤៥ នាតីដំបូងនេះ។
Rafa Benitez បានផ្តល់យុទ្ធសាស្ត្រថ្មី ដល់តោខៀវនៅដើមតង់ទី ២ ដែលមានរយៈពេល ៤៥ នាទីបន្ថែមទៀតនោះ ដែលធ្វើឲ្យតោខៀវ អាចបំបែកសំណាញ់និង រនាំងរបស់ Brentford ដោយការស្វែររកគ្រាប់បាល់ របស់កីឡាករ Juan Mata នៅនាទី ៥៤។រយៈពេល ១៤ នាទីក្រោយ Oscar បានរកគ្រាប់ាលបន្ថែមមួយគ្រាប់ទៀតធ្វើឲ្យតោខៀវ នាំមុខបណ្តោះអាសន្នដោយគ្រាប់បាល់ 2-0 ។
កែបាល់មិនទាន់បាន ក្តៅសាច់ស្រួលបួលផង ៣នាទីក្រោយ Frank Lampard បានរកគ្រាប់បាល់មួយគ្រាប់ទៀត ពោលគឺនៅនាទី ទី ៧១ ។ ១០ នាទីក្រោយមកទៀតតោខៀវ អាចស្វែងរកគ្រាប់បាល់ បន្ថែមទៀតដោយកីឡាករ John Terry  នៅនាទី ៨១ កាន់តែធ្វើឲ្យប្រិយមិត្ត របស់ខ្លួនគូថមិននៅកៅអី។
ចំណែក Brentford មិនមែនថាមិនមាន ឱកាសនោះទេ តែឱកាសរបស់ខ្លួន បានត្រឹមតែចាក់ចោល ពីមុខតោខៀវដែលខ្សែប្រយុទ្ធ របស់ខ្លួនធ្វើមិនបានសម្រេច ត្រឹមតែស្ពាយសំបកពង់ មានដែលតោខៀវបំបែកនោះ ទៅផ្ទះវិញតែប៉ុណ្ណោះ៕
Photo by Looking Today

Recent Posts