រាជធានីភ្នំពេញ ៖ តារាសម្តែងដែលល្បីល្បាញ
ខាងកាចឆ្នាស់ឆ្នើមនាងស្វែង សុជាតា បានសម្រេចចិត្តកោរសក់
ដោយមិនមានការសោកស្តាយ ក្នុងគោលបំណង សុំខមាទោសព្រះវិញ្ញាណក្ខន្ធ
សម្តេចព្រះមហាវីរក្សត្រ នៅក្នុងពេលដែលនាងខកខាន មិនមានវត្តមានក្នុង
ពីធីថ្វាយព្រះភ្លើងដល់ព្រះអង្គ។
នេះចាត់ទុកថា ជាតារាខ្មែរមួយរូបដែលមាន
ការលះបង់ខ្ពស់ក្នុងការកោរសក់ របស់ខ្លួនថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ
ព្រះមហាវីរក្សត្រព្រះករុណាព្ រះបាទសម្តេចព្រះនរោត្តម សីហនុ
ខណៈពេលដែលមានតារាមួយ ចំនួនទៀតត្រឹមតែបង្ហូរទឹកភ្នែកនិងការសោកស្តាយ
នឹកអាឡោះអាល័យនោះ។
តារាសម្តែងដែលពើបប្រទះ
នូវរឿងរ៉ាវខកស្នេហ៍ជាបន្តបន្ទាប់
រូបនេះបានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ការសម្រេចចិត្តធ្
វើការកោរសក់របស់នាងនាពេលនេះ ជាឆន្ទៈចេញពីរូបនាងតែម្តង
ដោយមិនមានការបង្ខិតបង្ខំ ណាមួយឡើយ ព្រោះថា
នេះជាអ្វីដែលនាងបានធ្វើសម្រាប់ថ្វាយ និងសុំខមាទោសពី
ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ ក្នុងពេលដែលនាងមិនមានវត្តមាន
នៅក្នុងពិធីថ្វាយព្រះភ្លើងដល់ព្រះអង្គ ៕
Categories:
សិល្បះ