ភ្នំពេញៈ សហគមន៍​អ្នក​រត់​ម៉ូតូ​ឌុប​ប្រមាណ​ជាង ១០០​នាក់​បាន​នំា​គ្នា​មក​ធ្វើ​ការ​តវ៉ា​នៅ​មុខ​​ក្រសួង​យុត្តិធម៌​​នៅ​ ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ប្រឆាំង​នឹង​អ្នក​ភូមិ​បឹង​កក់​ដែល​បាន​មក​តវ៉ា​កាល​ពី​ម្សិល​មិញ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ដីធ្លី​របស់​ខ្លួន​គឺ​អ្នក​ ស្រី​យ៉ោម បុប្ជា។
ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ទាំង​នោះ បាន​ដាក់​លិខិត​ជូន​លោក​អង្គវង្ស វឌ្ឍនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ស្នើ​សុំ​បក​ស្រាយ​ករណី​អ្នក​ភូមិ​បឹង​កក់​ មួយ​ក្រុម​តូច ដែល​បាន​នំា​គ្នា​មក​តវ៉ា​នៅ​មុខ​ទីស្តី​ការ​ក្រសួង​យុត្តិធម៌​សុំ​ឲ្យ​ អន្តរាគមន៍​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា។
កាលពី​ព្រឹក​ម្សិល​មិញ តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​បឹង​កក់ អតីត​អ្នក​ភូមិ​បុរីកីឡា និងថ្ម​គោល ប្រ​មាណ ​៥​០ នាក់ បា​ន​នាំគ្នា​​ធ្វើ​ការ​ត​វ៉ា​ជា​ថ្មី​ទៀត នៅ​មុខ​ក្រសួ​ង​យុត្តិធម៌​ក្បែរ​ព្រះ​បរម​រាជ​វាំង ដើម្បី​ជំរុញ​ឲ្យ​​ក្រសួង​មួយ​នេះ​ជួយ​អន្តរា​គមន៍​​ដោះ​លែង​សកម្ម​ជន​​ដី​ ធ្លី​អ្នក​ស្រី យ៉ោម បុប្ផា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​​​ពន្ធ​នាគារ​ព្រៃ​ស​។
នេះ​ជាការ​កក្រើកឡើង​វិញ​នៃ​ការ​តវ៉ា​របស់​អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ ដីធ្លី​ ដ៏​រ៉ាំរ៉ៃ ក្រោយ​ពី​បញ្ចប់​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ កាល​ពី​ដើម​ខែ​នេះ ដែល​នៅក្នុង​​ព្រះ​រាជ​ពិធី​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមរតន​កោដ្ឋ​ ក៏មាន​ការដោះ​លែងនិង​​បន្ធូ​របន្ថយ​​ទោសទណ្ឌិ​ត​ជាង៤០០ នាក់ ​ផង​ដែរ​នោះ​​។ ​
PK-Page-1-Heng-Chivoan កាល​ពី​ម្សិល​មិញ កម្លាំង​សមត្ថ​កិច្ច​​ ក៏បាន​ទប់​ស្កាត់​​តំណាង​អ្នក​ភូមិ​បឹងកក់ និង​តំណាង​អ្នក​ភូមិ​មក​ពី​សហ​គមន៍​ផ្សេង​ទៀតដែល​មាន​ជម្លោះ​ដី​ធ្លី​ដ៏រ៉ាំ ​រ៉ៃ​ជា​ច្រើន​ឆ្នាំមក​ហើយ​ មិន​ឲ្យ​ដើរ​ក្បួន​ទៅ​​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ក្បែរ​វិមាន​ឯក​រាជ្យ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ឡើយ​ បើ​ទោះ​បី​អ្នក​ភូមិ​ខំ​ពន្យល់​យ៉ាង​ណា​ក្តី។

អ្នកស្រី យ៉ោម បុប្ជា ព្រមទាំង​បង​ប្អូន​អ្នក​ស្រី​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ បីឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣០​លាន​រៀល​ក្នុង​ម្នាក់ៗ​​ពីបទប្រើអំពើហឹង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ទៅ​ឲ្យ​ជន​រងគ្រោះ​ចំនួន​ពីរ ​រូបដែលជាសមាជិកអ្នក​រត់​ម៉ូតូ​ឌុប។

Recent Posts