យោងតាមគេហទំព័ររ៉យទ័រចេញផ្សាយថ្ងៃទី២៤ខែកុម្ភៈបានឲ្យដឹងថា ទាហានឆាដ១០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការទៅលើអាល់កៃដាដែលជាប់ទាក់ទងនឹងពួកឧទ្ទាមឥស្លាមនិយម តាមព្រំដែនដែលសំបូរភ្នំរបស់ប្រទេសម៉ាលីជាមួយនឹងអាល់ហ្សេរី។ កងទ័ពរបស់ប្រទេសឆាដបាននិយាយឲ្យដឹងនៅថ្ងៃអាទិត្យ។
ទាហានឆាដបានកំពុងចេញប្រតិបត្តិការនៅក្នុងតំបន់ ភ្នំAdrar des Ifoghas កន្លែងដែលទាហានឆាដ១៣នាក់និងអាល់កៃដាដែលជាប់ទាក់ទងនឹងនឹងពួកឧទ្ទាម៦៥នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចកាលពីថ្ងៃសុក្រ។
សេចក្ដីថ្លែងការណ៍ពីបុគ្គលិកឧត្តមសេនីយ៍កងទ័ពអាននៅវិទ្យុរដ្ឋបាននិយាយថា «នៅក្នុងខណៈពេលប្រតិបត្តិការបោសសំអាតនោះ សពភេរវជន២៨នាក់ផ្សេងទៀតត្រូវបានរកឃើញនៅក្នុងតំបន់ប្រយុទ្ធ...១០នាក់បន្ថែមទៀតនៃទាហានបានស្លាប់»។
សេចក្ដីថ្លែងការណ៍និយាយថា «ចំនួនចុងក្រោយពីការប៉ះទង្គិច...និងការបោសសំអាតបន្តគឺភេរវជន៩៣នាក់...នៅភាគីខាងសត្រូវ។ យើងសោកស្ដាយចំពោះទាហាន២៣នាក់ដែលបានស្លាប់ និងរងរបួស៣០នាក់»៕
Categories:
ព័តមានអន្តរជាតិ