ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះសណ្ឋាគារញូវយ៉ក ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នាវេលាម៉ោង ១២ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣  តែត្រូវបានជួយបាញ់ពន្លត់ទាន់ពេលវេលា មិនបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរនោះទេ។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅជាន់ទី៧ នៃអគារសណ្ឋាគារ ជាហេតុធ្វើឲ្យ មានការលំបាកក្នុងការជួយអន្តរាគមន៍ ព្រោះទុយោបាញ់មិនដល់ តែដោយសារកិច្ខខិតខំប្រឹងប្រែងរបស់មន្រ្តីពន្លត់អគ្គិភ័យ បានយកទុយោទឹកតនិងបាញ់ពន្លត់ ការឆាបឆេះនេះទៅវិញទាន់ពេលវេលា គឺនៅវេលាម៉ោង ប្រមាណ១២ និង៤៥នាទីរំលង អាធ្រាត្រ ពោលតែជាង១០នាទីប៉ុណ្ណោះក្រោយពេលកើតហេតុ។
តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច អគ្គិភ័យនេះ អាចបណ្តាលមកទុស្សេចរន្តអគ្គិសនី។ តែជាសំ ណាងល្អ មិនបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ គឺឆេះតែគ្រែ និងពូកបន្តិបន្តួចប៉ុណ្ណោះ។ តែអ្វីដែលគួរឲ្យកត់ សម្គាល់នោះ គឺភ្ញៀវជាជនបរទេសជាច្រើននាក់ បានភ័យស្លន់ស្លោដាច់ដំណេកទាំងកណ្តាលរាត្រី៕
ភ្នំពេញ: ​សណ្ឋាគារ ញូវយ៉ក ត្រូវបាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ជា​ន់ទី​៨ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩​ខែកុម្ភៈ​ ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​




Recent Posts