ភ្នំពេញ ​៖​ បុរស​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយសារតែ​ ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​​បុក​របាំង​ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ សហព័ន្ធរុស្ស៊ី​អស់​ចំនួន​៣​ផ្ទាំង​ នៅ​ចំណុច​ម្ដុំ​មុខ​អ្នក​តាចិន​កំប៉ោង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ កា​លពី​វេលា​ម៉ោង​១២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៣។

សព​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ពិល គង្គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​មាន​ទីលំនៅ​ផ្ទះ​លេខ​13B ផ្លូវ​២៥៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។សមត្ថកិច្ច ​និយាយ​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី លុះដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​បុក​របាំង​ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ បាក់​អស់​៣​ផ្ទាំង ហើយ​ម៉ូតូ​ជនរងគ្រោះ​ប៉ើង​ខ្ទាត​ចេញ​ប្រហែល​២០​ម៉ែត្រ​ ចំណែក​ជនរងគ្រោះ​បាន​ដាច់​រយះ​បំពង់​.​ក និង​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ។ប្រភពព័ត៌មាន ​ខ្លះ​ពី​ប្រជាពលរដ្ឋ​បាន​និយាយថា ជនរងគ្រោះ​ត្រូវបាន​មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ និង​ធាក់​ដួល​ទំនងជា​មាន​ទំនាស់​គ្នា​ក្នុង​វង់​ផឹកស៊ី ឬក៏​ត្រូវ​ក្រុមចោរ​វាយ​ប្លន់​យក​ម៉ូតូ តែ​ជនរងគ្រោះ​ភ័យ​ជិះ​រត់​ក្នុង​ល្បឿន​លឿន​ពេក ទើប​បង្ក​ឲ្យ​គ្រោះថ្នាក់​ដូច្នេះ។ទោះបីជា ​យ៉ាងណា​ពុំមាន​អ្នកណាម្នាក់​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​រួមទាំង​ សមត្ថកិច្ច​មូលដ្ឋាន​ផង​រហូតដល់​ជនរងគ្រោះ​ស្លាប់​ទើប​មានការ​ភ្ញាក់ផ្អើល។នៅ ​កន្លែង​កើតហេតុ​ជនរងគ្រោះ​មាន​ក្លិន​ស្រា ហើយ​បាន​ដេក​ស្លាប់​នៅ​លើ​ទ្រូងផ្លូវ​ជាមួយ​ម៉ូតូ​របស់​គាត់​ស៊េរី​ថ្មី​ ម៉ាក​ស៊ុយ​ស៊ូ​គី​និក​ ពណ៌​ផ្កាឈូក គ្មាន​ស្លាក​លេខ ហើយ​សាកសព​ត្រូវ​បាន​ប៉ូលិស​ដឹក​យក​ទៅ​តម្កល់ទុក​នៅក្នុង​វត្ត​ទឹកថ្លា​ ក្បែរ​នោះ​ដើម្បី​រង់ចាំ​ឲ្យ​ក្រុម​គ្រួសារ​មក​ទទួលយក​ធ្វើបុណ្យ៕

Recent Posts