រាជធានី ​ភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ​សេ១០០ មួយ​គ្រឿង ជិះ​លើ​ផ្លូវ​បញ្រ្ចាស​ទិស​ដៅ​ចរាចរណ៍ ទៅ​បុក​ជាមួយ​ម៉ូតូ​សេ១២៥ មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ដួល​របួស​ធ្ងន់ ៣នាក់ ស្រាល​ម្នាក់ ។
ហេតុការណ៍នេះ កើតឡើងនៅ​វេលា​ម៉ោង៤ និង៥០ នាទីទៀបភ្លឺ​ថ្ងៃទី១៥ កុម្ភៈ តាមមហាវិថី​ព្រះមុនីវង្ស ខាងត្បូងហាងនំប៉័ង​បាយ័នពេទ្យ​ចិន ក្នុងសង្កាត់បឹង​កេងកង​ទី២ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍ បានឲ្យ​ដឹងថា ម៉ូតូសេ១០០ ស៊េរី២០០២ ពណ៌ខ្មៅ ជិះម្នាក់ឯង ខាងផ្លូវទិស​ដៅ​ចរាចរណ៍​ពីត្បូងទៅជើង ចំណែក​ម៉ូតូសេ១២៥ ពណ៌ខ្មៅ ជិះ​៣នាក់ ស្រីម្នាក់ ប្រុស២នាក់ ពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង ខណៈមកដល់ចំណុចខាងលើ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់៣នាក់ ស្រីម្នាក់ ប្រុស​២នាក់ និងរបួសស្រាលម្នាក់ ។ក្រោយពេលកើតហេតុ ជនរង​គ្រោះរបួសធ្ងន់ ត្រូវរថយន្ត​សង្គ្រោះ​ដឹកយកទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរសូវៀត ។ រីឯម៉ូតូទាំង​ពីរ​គ្រឿង សមត្ថកិច្ចធ្វើការ​វាស់វែង​រួច​យក​ទៅរក្សាទុក នៅខណ្ឌ​ចំការមន ​៕
130215023130215024


Recent Posts