អគ្គិភ័យដ៏សន្ធោសន្ធៅបាននិងកំពុង ឆាបឆេះ
ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅតាម បណ្តោយ ផ្លូវជាតិលេខ ជួរដងទន្លេ
ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នាវេលាម៉ោង ១១ថ្ងៃទី១៨ ខែកុម្ភៈ
ឆ្នាំ២០១៣។
យោងតាមសេចក្តីរាយការណ៍ជាជំហានដំបូងបានឲ្យដឹងថា ស្ថានភាព
នៃការឆាបឆេះពិតជាខ្លាំងក្លាណាស់ ព្រោះ ទីនោះផ្ទះប្រជាពលរដ្ឋតូចៗ ធ្វើពីឈើ
ហើយនៅជាប់ៗគ្នា ដែលងាយនិងបង្កឲ្យឆាបឆេះ។
តែទោះជាយ៉ាងណាទាំងរថយន្តពន្លត់អគ្គិភ័យ និងអាជ្ញាធរមូលដ្ឋាន
ព្រមទាំងសមត្ថកិច្ចចម្រុះ កំពុងចុះជួយអន្តរាគមន៍ តែ មិនទាន់ដឹងថា
អាចជួយសង្រ្គោះបានប៉ុណ្ណានោះទេ៕
Categories:
ព័តមានជាតិ