រាជធានី​ភ្នំពេញ ៖ បុរស​ម្នា​ក់ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ត្រូវមិត្ត​ភក្តិ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ យក​ទៅ​ដេររបួស​នៅ​មន្ទីរពេទ្យ ខណៈ​ពេល​មិត្ត​ភក្តិ​ដឹក​តាម​រ៉ឺម៉កម៉ូតូ​ ជូន​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ​ មិន​ទាន់​ចុះ​ពី​លើ​រ៉ឺម៉ក​ម៉ូតូ​ផង ត្រូវ​ជន​បង្ក​ជា​កូន​ម្ចាស់​​​​​​​​​​​​​​​​​​​​ផ្ទះ​រួម​ជា​មិត្ត​​​​​​​​ ​​​​​​​​​​​​​​ភក្តិ​មួយ​ក្រុម បាន​បិទ​ភ្លើង រត់​ស្រ​ទៅ​ព្រួត​វាយ និង​កាប់​រង​របួសធ្ងន់ ២នាក់ ស្រាល ៣នាក់ ហើយ​ជន​បង្ក​នាំ​គ្នារត់​ចូលក្នុង​ផ្ទះអស់ ។
ហេតុការណ៍នេះ កើតឡើងនៅវេលា​ម៉ោង១០ និង៤៥​នាទីយប់ថ្ងៃទី២៤ កុម្ភៈ នៅផ្ទះជួលក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីស្រ្តីឈ្មោះ ហ៊ុន ហួង អាយុ ២២ឆ្នាំ កំពុងមានផ្ទៃពោះ ជាប្រពន្ធ​របស់ជនរងគ្រោះឈ្មោះ សី វីរៈ អាយុ ២៩ឆ្នាំ មុខរបរជាព្រូរថយន្ត​ក្រុង ស្នាក់នៅ​​ផ្ទះជួល​កន្លែង​កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់ ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួស ហើយមិត្តភក្កិ៤នាក់ទៀត បានដឹកតាមរ៉ឺម៉ក​ម៉ូតូ​យកទៅដេរមុខ​របួស​នៅមន្ទីរពេទ្យរួចរាល់ហើយ បានដឹកតាមរ៉ឺម៉កម៉ូតូជូនត្រឡប់ទៅផ្ទះជួលវិញ ខណៈពេលជិះមកដល់មុខផ្ទះ មិនទាន់ទាំង​បានឲ្យលុយទៅម្ចាស់​រ៉ឺម៉ក​ម៉ូតូ និងចុះពី​លើរ៉ឺម៉​ក​ផង ស្រាប់តែជនបង្កជាកូនម្ចាស់ផ្ទះនិងបក្សពួកជាច្រើននាក់ទៀតបាននាំគ្នាបិទភ្លើងខាងក្រៅ ហើយនាំគ្នារត់ចូលទៅកាប់ទៅលើជនរងគ្រោះ​ទាំង ៥នាក់នោះ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ២នាក់ ស្រាល ៣នាក់ ហើយជនបង្កនាំគ្នារត់ចូលក្នុងផ្ទះអស់ ។
ជនរងគ្រោះរួមមានឈ្មោះ ១ ស្វិត អាយុ២៦ឆ្នា, ២ ឈឹង គា អាយុ២៣ឆ្នាំ, ៣ តុប វិចិត្រ អាយុ២៤ឆ្នាំ, ៤ សី វីរៈ អាយុ២៩ឆ្នាំ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ទាំងអស់គ្នា​ធ្វើការ​ជាមួយ​គ្នា ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ២នាក់ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ។
បើតាមសម្តីជាម្ចាស់ផ្ទះបានឲ្យដឹងថា គាត់មិនបានដឹងថា ភាគីខាងណា ជាអ្នកវាយមុនទេ ខណៈពេលដែលគាត់បើកភ្លើង ស្រាប់តែឃើញរងរបួសទៅហើយ ។ ចំណែក​ប្រជាពលរដ្ឋ​​នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា កូនប្រុសរបស់ម្ចាស់ផ្ទះ ជាក្រុមបងធំប្រចាំតំបន់នេះ តែងតែវាយគេឯងកន្លងមក ៕
 

Recent Posts