ភ្នំពេញ ៖ អំពើ ប្លន់មួយនៅក្នុង សង្កាត់ទឹកថ្លា
ជនដៃដល់មួយក្រុម ប្រើកង់ធ្វើជា ឧបករណ៍ រុញចូល ម៉ូតូ ជនរងគ្រោះ
រួចនាំគ្នាយកខ្សែ ក្រវ៉ាត់វាយ នឹងគប់ដុំ់ថ្ម សន្ធាប់បណ្ដាលឲ្យ មនុស្ស០២នាក់
របួសធ្ងន់។ ពេលកំពុងធ្វើសកម្មភាពត្រូវ សមត្ថកិច្ចនគរបាល អន្ដរាគមន៍
ខណ្ឌសែនសុខ ឃើញ ដេញព័ទ្ធចាប់ក្រុមសង្ស័យ បានចំនួន ០៣នាក់ ចំណែក០៣នាក់ទៀត
កំពុងរត់គេចខ្លួន ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ហេតុការបង្ក្រាប
ក្រុមចោរប្លន់ នេះបានធ្វើឡើងកាល ពីវេលាម៉ោង១២ និង១៥ នាទី រំលងអធ្រាត្រ ឈាន
ចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅច្រកផ្លូវលំបេតុង កែងនិងផ្លូវ
សហព័ន្ធរុស្ស៊ី ក្នុងភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ។
ជនដៃដល់ចំនួន០៦នាក់ ត្រូវបានចាប់ខ្លួនបាន០៣នាក់ មានឈ្មោះ ប៊ុន ហ៊ាង
ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរប ដើរប្លន់ ស្នាក់នៅផ្ទះលេខ១០៤បេ ផ្លូវលំ
ភូមិប៉េសេ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ទី២. វ៉ាន់ និត ភេទប្រុស អាយុ២០ឆ្នាំ
មុខរបរដើរប្លន់ដូចគ្នា ស្នាក់នៅផ្ទះលេខ១៩៩ ផ្លូវលំ ភូមិផ្សារទឹកថ្លា
សង្កាត់ទឹកថ្លា និងទី៣. រាម សេរីវុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរ
មិនពិតប្រាកដ ស្នាក់ នៅផ្ទះលេខ៣៥ ផ្លូវលំ ភូមិប៉េសេ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះក្នុងអំពើ ប្លន់នេះ មានគ្នា០៣នាក់
ជិះម៉ូតូ០២គ្រឿង អ្នកដែលត្រូវ ក្រុមចោរវាយរបួសធ្លន់ ទី១.ឈោះសេង សំបូរ
ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះ ជួល ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន
របួសរយះ គល់ថ្គាម ទី២.ឈ្មោះ ហាយ រ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ
មានមុខជាជាងកាត់សក់ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក របួសបែក ក្បាល
ពីខាងក្រោយផ្នែកខាងឆ្វេង ចំណែកម្នាក់ទៀតឈ្មោះ គង់ សាវី ភេទ ប្រុស
អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម បឹងកេងកង។
លោកអធិការ ម៉ក់ ហុង បញ្ជាក់ទៀតថា មុនកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពី
ហូបការ នៅម្ដុំចោមចៅ ដោយម៉ូតូជិះគ្នា០២នាក់ មានម៉ាកសង់ប៊ិច ពណ៌ខ្មៅ
ពាក់ស្លាកលេខភ្នំពេញ 1BN-5944។ ចំណែកម្នាក់ទៀតជិះម៉ាកសេ១២៥ តែម្នាក់ឯង ហើយ
នៅពេល ដែលពួកគេជិះមកដល់ កន្លែងកើតហេតុស្រាប់តែ ក្រុមជនសង្ស័យ ចំនួន០៦នាក់
បានស្ទាក់ផ្លូវរួចរុញ កង់ចូលម៉ូតូ ហើយយកដុំថ្ម គប់លើជនរង
គ្រោះនិងយកខ្សែរក្រវ៉ាត់ វាយបណ្ដាលអោយរបួស០២នាក់ ។ ស្រប
ពេលនោះកម្លាំងល្បាតរបស់នគរបាលខណ្ឌ សែនសុខ ធ្វើការអន្ដរាគមន៍ ភ្លាមៗ
ដោយដេញព័ទ្ធ ចាប់តំាងពីកណ្ដាល អាធ្រាត្ររហូតជិត ភ្លឺទើបចាប់បានក្រុម
នេះ០៣នាក់ ចំណែក០៣នាក់ ទៀតកំពុងបន្ដស្វែងរកចាប់ខ្លួនបន្ត។
ក្រោយពីការព័ទ្ធ ចាប់ក្រុមនេះសមត្ថកិច្ច រឹបអូសវត្ថុតាងមានដុំថ្ម
ខ្សែក្រវ៉ាត់ កង់ ចំនួន២ ចំណែកម៉ូតូសង់ប៊ិច ដែលក្រុមចោរប្លន់បាន សមត្ថកិច្ច
នគរបាល ខណ្ឌសែនសុខ បានប្រគល់ ឲ្យជនរងគ្រោះវិញផងដែរ។
បច្ចុប្បន្ន ជនដៃដល់ទាំង០៣នាក់
នេះកំពុងត្រូវបានសមត្ថកិច្ចនគបាលផ្នែកព្រហ្មទណ្ឌខណ្ឌ សែនសុខ
សាកសួរនៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង
រាជធានីភ្នំពេញ។
ជនសង្ស័យក្នុងអំពើប្លន់