បាត់ដំបង៖ ស្នេហាមិនគិត ពីឋានៈសង្គម រវាងសាមណេវ័យក្មេង
និងសិស្សនៃវិទ្យាល័យ នេតយ៉ង់ កណ្តាលក្រុង បាត់ដំបង ស្ទើរតែក្លាយទៅជា
អណ្តាតភ្លើង ឆាបឆេះកណ្តាលស្ពានថ្ម មុខសាលាខេត្ត ទៅហើយ តែត្រូវបានកម្លាំង
អាវុធហត្ថចុះទៅជួយពន្លត់ទាន់ ធ្វើឲ្យគូស្នេហ៍ ដែលម្ខាងជាព្រះសង្ឃ
ម្ខាងជាគ្រហស្ថ ធ្វើមើលតែលើលោកនេះ មានពួកគេ តែពីរនាក់នោះ
ដាច់សង្វាក់កណ្តាលទី ហើយ ទីបំផុតពួកគេ ក៏ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង
១១និង២០ នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣កន្លង ទៅនេះ។
លោកអនុសេនីយ៌ឯក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវបទល្មើស
ព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា សង្ឃកំហូចដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ
ហ៊ីង ប៊ុនរិទ្ធ ហៅសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជា សាមណេបួស នៅវត្តកំពង់អំពិល
មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
ចំណែកនាងជាស្រីស្នេហ៌សង្ឃកំហូចនោះមានអាយុ១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យនេត យ៉ង់ មាន ទីលំនៅភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ។
លោកអនុសេនីយ៌ឯក ឡាច ប្រុស បានបញ្ជាក់ថា តាមចម្លើយរបស់សង្ឃ កំហូចបាននិយាយ
ថានៅ វេលាម៉ោង ៩យប់ ថ្ងៃទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ខ្លួនបានទូរស័ព្ទ
ទៅនាងជាសង្សា ឲ្យមកឌុបខ្លួននៅ វត្តដោយខ្លួនបាន ស្លៀកពាក់ស៊ីវីលរងចាំនៅ
ក្នុងវត្តដោយបាន ដោះស្បង់ចីវរទុកចោល នៅក្នុងកុដិ។ ពេលនាងជិះម៉ូតូមកដល់
វត្តហើយ ក៏បានឲ្យសង្ឃកំហូចនេះ ជាអ្នកឌុបមកបាត់ដំបង និងបាន ដើរលេង
រហូតដល់ម៉ោង១១និង២០នាទី យប់ថ្ងៃដដែលពួកគេ បានឈប់នៅចុងស្ពានថ្មចាស់
ហើយបានដើរ ចូលទៅ កណ្តាលស្ពាន រួចក៏បានឈរឱបថើបគ្នា ឡើងរោលរាលធ្វើមើល
តែលើលោកនេះ មានតែពីរ នាក់ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ បានធ្វើការឃាត់ខ្លួន
ពួកគេទាំង២នាក់នាំ មកសាកសួរតែម្តង។
នាងបានឆ្លើយសារភាពថា កាលពីក្នុងអំឡុងដើមខែមករា ឆ្នាំ២០១៣ មិនចាំថ្ងៃ
សង្ឃខាងលើ បាននិមន្ត ទៅលេងផ្ទះបងថ្លៃខ្លួន ជួបនាងដោយបងស្រី
របស់នាងមិនបាននៅផ្ទះ រវល់ទៅចម្ការបាត់ នៅពេលនោះ សង្ឃរូបនេះ
មិនព្រមនិមន្តទៅវត្តវិញទេ ដោយស្នាក់នៅផ្ទះបង របស់នាង ។ លុះដល់ម៉ោង៤ទៀបភ្លឺ
ក៏បានចូលដេក ជាមួយគ្នារួមភេទ រហូតបានសម្រេចម្តង ។ ក្រោយពីបាន រួមភេទហើយ
នាងក៏បាន ឌុបសង្ឃនេះ ត្រឡប់ទៅវត្តវិញ ។ ចំណែកសង្ឃបានឆ្លើយសារភាពថា
ខ្លួនបានលួចស្រឡាញ់ គ្នាជិត ៣ឆ្នាំមកហើយ តាំងតែពីខ្លួនមិនទាន់បាន
បួសជាសង្ឃម្ល៉េះ ។ ហើយខ្លួនបានបួសនៅវត្តកំពង់អំពិល នេះបានរយៈពេល
២ឆ្នាំមកទល់បច្ចុប្បន្ន ។ លុះថ្ងៃកើតហេតុខ្លួន អប្សុកក៏ទូរស័ព្ទណាត់គ្នា
មកបាត់ដំបង ដើរលេងរហូតដល់ម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈនេះ
និងបានឱបថើបគ្នា នៅលើស្ពានថ្ម ចាស់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
មតិមហាជនខ្លះបានរិះគន់ថា
ព្រះសង្ឃដែលបានបួសរៀនធម៌វិន័យក្នុងព្រះពុទ្ធសាសនា គឺពុទ្ធបរិស័ទ្ធ
តែងតែគោរពប្រតិបត្តិ សំពះព្រះសង្ឃក្រាបក្បាល ដល់កន្ទេលដោយជ្រះថ្លា
តែបុគ្គលសង្ឃមួយ ចំនួនតូច បានប្រព្រឹត្តនូវអំពើអាសតាមផ្លូវ
សាធារណៈនិងធ្វើឲ្យប៉ះពាល់ដល់ ធម៌វិន័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ
ផងនោះគួរតែពិន័យទោស ទណ្ឌតាមច្បាប់និងសង្ឃ ដ៏ទៃទៀតកុំយក គំរូតាម។
បច្ចុប្បន្នគូស្នេហ៌ទាំង២នាក់ត្រូវបានកម្លាំង ជំនាញអាវុធហត្ថខេត្ត
កសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ
ដើម្បីចាត់ការតាមច្បាប់ ៕
Categories:
ព័តមានជាតិ