កម្ពុជា
នឹងចូលរួមប្រារព្ធទិវាកីឡាវាយកូនបាល់ពិភពលោកជាមួយប្រទេសជាង១៥០
ផ្សេងទៀតនៅថ្ងៃទី៤ ខែមីនានេះ
ដើម្បីចាត់ចូលជាសកម្មភាពប្រចាំសហស្សវត្សរបស់សហព័ន្ធកីឡាវាយកូន
បាល់អន្តរជាតិ។
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា(TFC) នឹងរៀបចំទិវាដែលមានការគាំទ្រពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិនេះ នៅឯទីលានBeeline Arena មុន
មួយថ្ងៃដោយចាប់ផ្ដើមរៀបចំនៅថ្ងៃទី៣ខែមីនាដើម្បីក្លាយជាប្រទេស
ដំបូងគេនៅក្នុងទ្វីបអាស៊ីក្នុងការរំឭកដល់ទិវាជាប្រវត្តិសាស្ត្រ
នេះ។ ទិវារយៈពេលមួយថ្ងៃនៅក្នុងស្រុកនេះ ទទួលបានការឧបត្ថម្ភពីThe
Blue Pumpkin និងAquafina។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងថា«នេះគឺជាព្រឹត្តិការណ៍អន្តរជាតិ ហើយយើងនឹងនាំមកនូវមោទនភាព។ ទីលានArena គឺ
បើកចំហសម្រាប់ក្មេងៗនិងឪពុកម្ដាយនៅក្នុងប្រទេសឲ្យចូលរួម។
គោលបំណងគឺថាកីឡាវាយកូនបាល់សម្រាប់ទាំងអស់គ្នាជារៀងរហូត»។ លោកអគ្គលេខាធិការបន្ថែមថា«យើងនឹងរៀបចំទីលានតូចៗចំនួន១២សម្រាប់កម្មវិធីTennis10s ហើយក្មេងៗដែលចូលរួមនឹងមានឱកាសរៀននិងលេងជាមួយកីឡាករជម្រើសជាតិប៊ុន កេន្នី និង ឡុង សំនៀង»។
សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ
កំពុងតែជំរុញឲ្យសមាគមចំនួន២១០របស់ខ្លួនគាំទ្រដល់ទិវាខាងលើ
ដោយរៀបចំឲ្យមានការបណ្ដុះបណ្ដាលថ្នាលយុវជននិង
សកម្មភាពក្នុងបំណងទាក់ទាញអ្នកចូលរួម។
កម្មវិធីTennis 10s ដែលកើតចេញពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិនិង កម្មវិធីStay Programme ត្រូវ
បានគេបង្ហាញនៅឆ្នាំ២០០៧។
កម្មវិធីនេះសម្រាប់កីឡាករវ័យក្មេងដែលប្រើរ៉ាកែតតូចៗ
វាយកូនបាល់នៅលើទីលានតូចៗ។
កម្មវិធីទាំងពីរជំរុញឲ្យមានការរីកចម្រើនទូទាំងពិភពលោក។ លោក ទេព
រិទ្ធីវិទ្ធ បានបញ្ជាក់ថា
ហុងកុងនឹងក្លាយជាមជ្ឈមណ្ឌលដ៏ទាក់ទាញមួយក្នុងតំបន់អាស៊ីក្នុងទិវា
នេះ។ ជាមួយគ្នានេះក៏មានការប្រកួតបង្ហាញរវាងកីឡាការិនីលំដាប់ពិភពលោក
Li Na និងCaroline Wozniacki នៅឯទីលានAsiaWorldផងដែរហើយបន្ទាប់មកគឺការជួបគ្នារវាងវីរបុរសIvan Lendl និងJohn McEnroe។ ប៉ុន្តែព្រឹត្តិការណ៍ដ៏ទាក់ទាញបំផុតគឺនៅBNP Paribas Showdown ក្នុង Madison Square Garden នាក្រុងញ៉ូយក៕
Categories:
សុខភាព និង កីឡា