ភ្នំពេញៈ អតីតពិធីការិនីរូបស្រស់ ដែលធ្លាប់មានភាពលេចធ្លោមួយរូប ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន នាង ពេជ្រ សេរីរ័ត្ន ដែលកន្លងមកធ្លាប់បាន លេចឮព័ត៌មានថា នាងលួចមាន ទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយមន្ត្រីទូតចិន រហូតសម្រាលបានកូនប្រុសម្នាក់ ជាចំណងដៃស្នេហាខុសប្រពៃណី តែត្រូវបាននាងចេញមុខ បដិសេធមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះបាន បែកធ្លាយព័ត៌មាន ថ្មីមួយទៀតថា នាងបានបីកូនប្រុស ទើបតែនឹងកើតកាលពីប៉ុន្មានខែ មុនចូលមន្ទីពេទ្យ ដោយអាថ៌កំបាំង។
បើតាមប្រភពក្រៅផ្លូវការមួយ បង្ហើបប្រាប់ឲ្យ Looking TODAY ដឹងថា កាលពីជិតមួយខែមុនគេ បានឃើញអតីតតារាសសម្តែង និងជាពិធីការិនី ពេជ្រ សេរីរ័ត្ន បានបីកូនប្រុសម្នាក់ អាយុប្រមាណ ២ទៅ ៣ខែ ដើរចូលពេទ្យឯកជនមួយ នៅជិតស្តុបផ្សារដើមគរ ខាងលិចសាលមហោស្រពចេនឡា ដោយនាងពាក់វ៉េនតាខ្មៅ និងពាក់ម៉ាសបិទជិត ដោយសារតែចង់គេចពី ក្រសែភ្នែកមហាជន។
ប្រភពបានបង្ហើបប្រាប់ឲ្យដឹងទៀតថា កាលដែលនាងចូលមន្ទីពេទ្យ គឺនាងយកកូនមកចាក់ថ្នាំនៅទីនោះ ដោយសារតែកូនមានជំងឺ និងត្រូវចាក់ថ្នាំបង្កាផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សេរីរ័ត្ន ថែម ទាំងហាមមិនឲ្យខាង មន្ទីរពេទ្យយករឿងទាំងអស់នេះ ទៅទំលាយនោះទេ។ តែទោះជាយ៉ាងណាកាល ដែលនាងបីកូនមកមន្ទីពេទ្យនេះ គេមិនបានឃើញវត្តមាន បុរសណាម្នាក់ មកហែហមក្នុងនាមជាសា្វមី របស់នាងឡើយ ដោយមើលទៅជីវិតឯកជនរបស់ ពេជ្រ សេរីរ័ត្ន ហាក់ ដូចជាកណ្តោចកណ្តែងពេកក្រៃ ព្រោះថាកន្លងមកនាង ឈឺពោះឆ្លងទន្លេតែម្នាក់ឯង ហើយរហូតមកដល់ពេលនេះ កូនឈឺក៏មានតែនាងម្នាក់ឯង ចេញមុខមើលថែយក មកពេទ្យទៀតផង។
តារាស្រីដែលត្រូវបានទស្សនិកជន ដាក់រហ័សនាមថា ជាតារាស្រីសម្បូររឿងអាស្រូវ និងរស់នៅដោយមាន ជីវិតអាថ៌កំបាំង ពេជ្រ សេរីរ័ត្ន មួយរយៈពេលចុងក្រោយនេះ អ្នកតាមដានសកម្មភាពតារាខ្មែរសង្កេតឃើញថា យីអ៊ុនរបស់នាងហាក់ធ្លាក់ចុះ ដុនដាបជាលំដាប់ សូម្បីតែហាងស្ប៉ារបស់នាង ក៏ត្រូវបង្ខំសេងឲ្យគេដែរ។
ពេលនេះក៏បែកធ្លាយព័ត៌មានទៀតថា នាងចង់វិលរកទ្រនំចាស់វិញ ដោយសារតែដើរអស់ផ្លូវ ខណៈកន្លងមកនាងធ្លាប់ បានប្រកាសក្តែងៗថា នាងមិនវិលចូលសិល្បៈវិញទេ ទោះជានាងត្រូវបាត់បង់ ការងារធ្វើ ក៏នាងក៏នាងមិនខ្លាច ដាច់បាយ ឬក៏អត់លុយចាយឡើយ។
ជុំវិញព័ត៌មានរសើបនេះដែល Looking TODAY មិនអាចទាក់ទងទៅ ពេជ្រ សេរីរ័ត្ន ដើម្បីឲ្យបកស្រាយបានទេ នៅព្រឹកថ្ងៃនេះ ដោយទូរស័ព្ទនាង មិនអាចទាក់ទងបាន៕

Looking Today
Looking Today
Looking Today

Categories:

Recent Posts