ស្វាយរៀង៖ សាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួន ជនសង្ស័យម្នាក់ ដាក់ពន្ធនាគារ ដោយចោទពីបទ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
ជនជាប់ចោទនេះ មានឈ្មោះ អ៊ុយ ឃៀង ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិ០៧ សង្កាត់ទំនប់ទឹក ខណ្ឌចំកាម៉ន ក្រុងភ្នំពេញ បច្ចុប្បន្នទីលំនៅមិន ពិតប្រាកដ។
កាលពីវេលាម៉ោង១៧  ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមការងារសន្តិសុខ ព្រហ្មទណ្ឌ ខេត្ត ស្វាយរៀង សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន ចុះចាប់ជនសង្ស័យ ចែកចាយគ្រឿងញៀនម្នាក់ ខណ:ពេលជននេះ កំពុងដើរចែកចាយពីកាស៊ីណូឆាតូ និងឆ្លងទៅចែកចាយបន្ត ទៀតនៅក្នុងកាស៊ីណូ ម៉ាកាវ ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចបានរកឃើញភស្តុតាងជាប់នឹងខ្លួន រួមមាន ថ្នាំញៀនចំនួន៤ កញ្ចប់តូច និងប្រដាប់សម្រាប់ជក់ថ្នាំញៀន ចំនួន ១ ឆែកឃើញបន្ទប់លេខ៦ នៃផ្ទះសំណាក់ ជាលាង។   បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរចម្លើយ ដើម្បីឈានទៅរកចាប់ខ្លួនអ្នកពាក់ព័ន្ធ ផ្សេងទៀត។
កន្លងមក នៅតាមបណ្តាកាស៊ីណូក្នុងក្រុងបាវិត តែងតែលេចឮព័ត៌មានថា មានសកម្មភាព ចែកចាយគ្រឿងញៀនដល់បុគ្គលិកកាស៊ីណូ និងភ្ញៀវ ដែលចូលទៅលេងនៅទីនោះ ជាញឹកញាប់ ជាហេតុធ្វើអោយ ក្រុមការងារសន្តិសុខព្រហ្មទណ្ឌខេត្តស្វាយរៀង និងសមត្ថកិច្ចមូលដ្ឋាន សហការស្រាវជ្រាវចាប់បានជនខាងលើ និងឈានទៅជនពាក់ព័ន្ធ និងមេក្លោងផ្សេងៗទៀត៕
www.dap-news.com

Recent Posts