ព្រះវិហារ ​ ៖ ​នៅ​វេលា​ម៉ោង​៤​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ស្ថិត​នៅ​ជាប់​រង្វង់​មូល​ក្នុងភូមិ​ស្រអែម​ ឃុំ​ស្រអែម ​ស្រុក​ជាំ​ក្សាន្ដ​ ខេត្តព្រះវិហារ​មាន​កើតហេតុ​ការណ៍​អគ្គិភ័យ​បង្ក​ទ្បើង​ដោយ​ផ្ទុះ​កំប៉ុង​ ហ្គាស៍​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​បំផ្លាញ​ផ្ទះសំណាក់​កម្ពស់​២​ជាន់​សង់​ពី​ បេតុង​និង​ឈើ​ដែល​មាន​បើកហាង​លក់​បាយ​ហើយ​អគ្គិភ័យ​ផ្ដើម​ចេញពី​ហាង​លក់​បាយ ​នេះ​តែម្ដង។
ហេតុការណ៍ ​អគ្គិភ័យ​នេះ​បាន​ឆេះ​រាលដាល​សន្ធោសន្ធៅ​លេប​ត្របាក់​បំផ្លាញ​ផ្ទះ​ ប្រជាពលរដ្ឋ​ក្បែរ​ខាង​អស់​ចំនួន​៧​ខ្នង​ទៀត​ ព្រោះតែ​សង់​ជាប់​គ្នា​ដូច​ម្រាមដៃ។ សំណាងល្អ​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ​ប៉ុន្តែ​បាន​កាត់ផ្ដាច់​សេវា​ចែកចាយ​ចរន្តអគ្គិសនី​នៅ​ទូទាំង​តំបន់​ស្រអែម ​ព្រោះ​ឆេះ​ត្រង់ស្វូ​ធំ​បញ្ជូន​ចរន្តអគ្គិសនី។
ហេតុការណ៍ ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ ស្រអែម​ដែល​កំពុងតែ​ដេក​លង់លក់​ស្កប់ស្កល់​ពេញ​មួយ​រាត្រី។ ភ្លាមៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​របស់​ទីបញ្ជាការដ្ឋាន​ អង្គរក្ស​និង​ទីស្នាក់ការ​ក្រុមការងារ​ពិសេស​ថ្នាក់​ជាតិ​នៅ​តំបន់​៩៥​បាន​ មក​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​បាញ់​ទឹក​ពន្លត់​សរុប​ជាង​១០​រថយន្ត​ជា​ លទ្ធផល​អណ្ដាតភ្លើង​បាន​រលត់​អស់​ទៅវិញ​ ហើយ​ជា​សំណាងល្អ​ណាស់​ដែល​អគ្គិភ័យ​មិនបាន​ឆេះ​រាលដាល​ដល់ផ្ទះ​ជាច្រើន​ខ្នង ​ទៀត។
អាជ្ញាធរ ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ម្ចាស់ផ្ទះ​សំណាក់​រងគ្រោះ​ដោយ​អគ្គិភ័យ​មានឈ្មោះ ​សុង​ខា​បាន​ជួល​ឲ្យ​ឈ្មោះ​ចាប​ផៃ​បើកហាង​លក់​បាយ​ ដោយសារតែ​ម្ចាស់​ហាង​លក់​បាយ​មានការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​មាន​ផ្ទុះ​កំប៉ុង ​ហ្គាស៍​ភ្លាម​នោះ​ភ្លើង​បាន​ឆាបឆេះ​ដំបូល​ប្រក់​ស្បូវ​ខ្លាំង​ទ្បើង​រួច​ បន្ដ​ឆេះ​រាលដាល​សន្ធោសន្ធៅ​លេប​ត្របាក់​និង​បំផ្លាញ​ផ្ទះ​សរុប​អស់​ចំនួន​៨ ​ខ្នង​ក្លាយទៅជា​គំនរ​ផេះ។
ប្រភព ​ព័ត៌មាន​ពី​អាជ្ញាធរ​ដដែល​បាន​បន្ដ​ទៀត​ថា​នៅក្នុង​ចំណោម​ផ្ទះ​រងគ្រោះ​ដោយ ​អគ្គិភ័យ​ទាំង​៨​ខ្នង​ឃើញ​មាន​១​ខ្នង​ជា​របស់​ឈ្មោះ​ហួត​ផល្លា​ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ជា​ថៅកែ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​លក់​គ្រឿង​សង្ហា​រឹម ​ប្រណីត​គ្រប់​ប្រភេទ​ព្រមទាំង ​បើក​សេវា​វេរ​លុយ​ត្រូវបាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​អគ្គិភ័យ​ឆេះ​ បំផ្លាញ​ទ្រព្យសម្បត្តិ​មាន​តម្លៃ​សរុប​អស់​ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក។
អាជ្ញាធរ ​មូលដ្ឋាន​បាន​ធ្វើការ​ស្រង់​លទ្ធផល​ទំហំ​នៃ​ការខូចខាត​បាត់បង់​ទ្រព្យ​ សម្បត្តិ​មាន​តម្លៃ​អស់​រយៈពេល​ពេញ​១​ថ្ងៃទី​២០​ខែ​កុម្ភៈ​ ឆ្នាំ២០១៣​ពី​ម្ចាស់ផ្ទះ​រងគ្រោះ​ដោយ​អគ្គិភ័យ​ទាំង​៨​ខ្នង​ស្មើ​១០​គ្រួសារ ​បាន​ឲ្យ​ដឹងថា​ សរុប​មាន​ចំនួន​ជាង​៣៧​ម៉ឺន​ដុល្លារ​អាមេរិក។
ប្រជាពលរដ្ឋ ​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ផ្ទះ​រងគ្រោះ​ទាំង​៨​ខ្នង​រួមមាន​ ផ្ទះសំណាក់​ហាង​លក់​បាយ​ជាង​ជួសជុល​ម៉ូតូ​ហាង​សំអាង​មង្គលការ​កន្លែង​ កាត់សក់​ផ្ទះ​ពេទ្យ​និង​ហាង​លក់​ទូរស័ព្ទ។
នៅ ​ព្រឹក​ថ្ងៃទី​២០ ​ខែកុម្ភៈ ​ឆ្នាំ​២០១៣​សមត្ថកិច្ច​នគរបាល​មូល​ដ្ឋាន​បាន​កោះហៅ​ម្ចាស់​ហាង​លក់​បាយ​ បង្កហេតុ​មក​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

Recent Posts