ខេត្តកំពង់ស្ពឺ៖ បុរសមា្នក់ត្រូវជនដៃដល់មួយក្រុម ប្រដាប់ដោយដំបង បំពង់ទីប ព្រួតគ្នាវាយទាត់ធាក់រួចចងជើង អូសយកទៅទម្លាក់ចោលនៅឯវាល ស្រែខាងជើងភូមិប្រមាណ១០០ម៉ែត្រកាលពីយប់ថ្ងៃទី២៧ កុម្ភៈហើយត្រូវបានគេប្រទះឃើញដេកស្លាប់ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ២០១៣នេះ ស្ថិតក្នុងភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះគង់ តាល់ អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះរុន គង់ អាយុ៣៥ឆ្នំា មានកូន៥នាក់ក្នុងបន្ទុក ។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងពីមូលហេតុនៃការវាយសម្លាប់នោះទេ តែប្រភពខាងក្រៅឲ្យដឹងថា ដោយសារបុរសរងគ្រោះចេះអំពើអាប ធ្មប់ ចំណែកជនដៃដល់សមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ។

Categories:

Recent Posts