យោងតាមគេហទំព័រមួយឈ្មោះ AsiaOne News បានបង្ហាញថា មាន សត្វស្វាជាច្រើន
ត្រូវម្ចាស់របស់វា ចាប់ដាក់ច្រវ៉ាក់ ហើយ បង្ខំអោយ ស្លៀកពាក់
និងជិះម៉ូតូជ័វ ដើម្បីទាក់ទាញ ភ្ញៀវអោយចូលទស្សនា។
រូបភាពដែលគូរអោយអាណិតនេះ ត្រូវបានដាក់បង្ហាញ នៅទីប្រជុំមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងដែលមានមនុស្ស អ៊ូអ៊រជាងគេ។
ដោយស្លៀកពាក់ ចម្លែកៗ ព្រមទាំងពាក់មុខតុក្តការផងនោះ សត្វស្វា ត្រូវបង្ខំអោយសំដែងតាមកាយវិការបស់មនុស្ស ហាក់ដូចជាការលេងសៀក នៅពេលដែលម្ចាស់របស់ពួកវា ជាអ្នកដើរប្រមូលប្រាក់ពីអ្នកទស្សនា។
អ្នកបង្វឹកម្នាក់ ឈ្មោះ Cecep និយាយថា សត្វស្វាមួយក្បាលនេះ ត្រូវអ្នកបង្វឹក ទិញក្នុងតំលៃ តែ £14 ប៉ុណ្ណោះ ។ គាត់ និយាយបន្តថា មានអ្នកបង្វឹកខ្លះ ព្យួរសត្វស្វា ដោយដាក់ក្បាលចុះក្រោម ឬ ចងដៃចងជើង នៅពេលហ្វឹកហាត់។ គាត់បញ្ជាក់ទៀតថា មានសត្វស្វាខ្លះក៏ងាប់ ព្រោះវាមិនអាចទ្រាំទ្រនឹងការហ្វឹកហាត់បាន។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះសត្វស្វាដែលគួរអោយអាណិតទាំងអស់នេះ?

Categories:
ផ្សេងៗ,
ព័តមានអន្តរជាតិ