រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ គំនរសំរាមសន្ធោស
ន្ធៅធ្វើឱ្យមានការភ្ញាក់ផ្អើល ភ័យស្លន់ស្លោ បន្ទាប់ពីមនុស្សសតិ
មិនប្រក្រតីម្នាក់លួចដុត កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី១៦ កុម្ភៈ
២០១៣ នៅក្នុងដីឡូត៍មួយកន្លែង តាមផ្លូវជាតិលេខ៦ ក្នុងភូមិកៀនឃ្លាំង
សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមាន
អគ្គិភ័យនេះកើតឡើង ដោយសារតែមានមនុស្សសតិ មិនប្រក្រតីម្នាក់លួចដុតគំនរសំរាម
លាយជាមួយអាចម៍រណាដែលគេចាក់គរទុកចោលនៅក្នុងដីឡូត៍មួយកន្លែង ។
ខណៈពេលឆាបឆេះមុនដំបូង ប្រជាពលរដ្ឋឃើញហេតុការណ៍នេះ
មិនបានចាប់អារម្មណ៍រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទេ
រហូតអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅឡើងទើបនាំគ្នាភ័យស្លន់ស្លោខ្លាចឆ្លងរាលដាលដល់ផ្ទះសំបែង
នៅជិតនោះបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ច ។
លុះពេលសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ឃើញភ្លើងឆាបឆេះរាលដាលកាន់តែធំៗទៅមិនអាចយកទឹកមួយធុង
ឬពីរធុងទៅជះឱ្យរលត់ បានទូរស័ព្ទហៅរថយន្ត
ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅបាញ់ពន្លត់
ក្នុងនោះប្រើអស់ទឹក៤ជើង ទើបរលត់ជាស្ថាពរ ៕
Categories:
ព័តមានជាតិ