រាជធានីភ្នំពេញ ៖ លោកអនុសេនីយ៍ត្រី ជាមន្ត្រីយោធាម្នាក់ ពេលចេញពីហូបការស្រវឹងស្រា ហើយបាត់ប្រពន្ធ ដោយឮសន្តិុសុខប្រាប់ថា ទៅជួលសណ្ឋាគារ បាត់ហើយនោះ ស្រាប់តែទាត់សន្តិសុខមួយជើង រួចដកកាំភ្លើងវាយក្បាលពីក្រោយ ហើយអាម៉ែឮេគំរាមទៀត ត្រូវប៉ូលិសប៉ុស្តិ៍ ផ្សារដើមគ ឃាត់ខ្លួនយកទៅសាកសួរបញ្ជូន ទៅកងរាជអាវុធហត្ថខណ្ឌទួលគោក  ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៧ កុម្ភៈ នៅម្តុំភោជនីយដ្ឋាន និងសណ្ឋាគារឈូកទិព្វ តាមផ្លូវលេខ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនបង្កបានដកកាំភ្លើងវាយ សន្តិសុខនោះឈ្មោះ ឡុង សាង ភេទប្រុស អាយុ២៩ មានឋានន្តរស័ក្តិជាអនុសេនីយ៍ត្រី ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ូ សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ ជាសន្តិសុខយាមនៅភោជនីយដ្ឋានឈូកទិព្វ។
ប្រភពព័ត៌មានពីសន្តិសុខរងគ្រោះឈ្មោះ ស៊ូ សុភ័ក្រ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគេឃើញបុរសជា ជនបង្កនិងប្រពន្ធដើរចេញពី ហូបការនៅភោជនីយដ្ឋានឈូកទិព្វនេះក្នុងស្ថានភាពស្រវឹង ហើយគេក៏បានសួរគួរសមថា បងអញ្ជើញត្រឡប់ទៅវិញហើយឬ? ពេលនោះស្ត្រីជាប្រពន្ធ ឃើញប្តីស្រវឹងខ្លាំងពេកបានប្រាប់ប្តីថា មិនបាច់បើករថយន្តត្រឡប់ទៅផ្ទះទេ នៅសម្រាកក្នុងសណ្ឋាគារ នេះមួយយប់សិនហើយ ប្តីក៏យល់ព្រមហើយប្រពន្ធ បានដើរចូលទៅបន្ទប់សណ្ឋាគារបាត់ទៅ ។ នៅសល់តែជនបង្កនិងជនរងគ្រោះឈរនិយាយគ្នា បានបន្តិចស្រាប់តែជនបង្កនោះបានសួរថា ប្រពន្ធរបស់គេទៅណាបាត់ហើយ ពេលនេះសន្តិសុខបានប្រាប់ថា ទៅជួលបន្ទប់សណ្ឋាគារបាត់ហើយ  គ្រាន់តែឮថា ជួលបន្ទប់សណ្ឋាគារ ស្រាប់តែនាយទាហានរូបនេះទំនងជាខឹងបានទាត់ជនរងគ្រោះមួយជើង ហើយដកកាំភ្លើងវាយមួយស្វាយកាំភ្លើងពកក្បាលពីក្រោយរួចអាមេ៉កាំភ្លើងគំរាមទៀត។ពេលឃើញបែបនេះក្រុមសន្តិសុខនៅជិតកន្លែងកើតហេតុបានជិះម៉ូតូទៅប្តឹងប៉ូលិសប៉ុស្តិ៍ផ្សារដើមគចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនបង្ករូបនោះ ភ្លាមតែម្តង ។
ប្រភពដដែលបន្តទៀតថា ខណៈសមត្ថកិច្ចចុះទៅដល់ជនបង្កបានប្រតាយប្រតប់ជាមួយសមត្ថកិច្ចទម្រាំតែឃាត់ខ្លួនវាយខ្នោះយកទៅប៉ុស្តិ៍ផ្សារដើមគ រួចបញ្ជូនបន្តទៅកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី

Recent Posts