ពួក ​មន្ត្រី​អាហ្វហ្គានីស្ថាន ​និង​កងទ័ព​ថ​ចម្រុះ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ​កងកម្លាំង​របស់​អង្គការ​ណា​តូ​និង​កងកម្លាំង ​អាហ្វហ្គានីស្ថាន ​បាន​សម្លាប់​ពួក​ពួក​ឧទ្ទាម​២៥​នាក់​និង​មេបញ្ជាការ​៣​នាក់​របស់​គេ​ នៅក្នុង​ប្រតិបត្តិការ​ដោយឡែក​ពី​គ្នា​នៅ​ជុំវិញ​ប្រទេស។
ទំហំ ​នៃ​កិច្ចប្រតិបត្តិការ​ចុងក្រោយបង្អស់​គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញថា សង្គ្រាម​អាហ្វហ្គានីស្ថាន​​នៅ​តែមាន​ក្រោយ​ជម្លោះ​១១​ឆ្នាំ​ទោះបីជា​កងទ័ព​ សហរដ្ឋ​អាមេរិក​និង​កង​ទ័​បបរ​ទេស​បាន​ចាប់ផ្ដើម​ដក​យ៉ាង​ឆាប់រហ័ស​និង​ ប្រគល់​តួនាទី​ដឹកនាំ​ផ្នែក​សន្តិសុខ​ទៅ​ឲ្យ អាហ្វហ្គានីស្ថាន ក៏ដោយ។
ការប្រយុទ្ធ ​គ្នា​ក៏​ត្រូវគេ​រំពឹង​ផង​ដែរ​ថា​នឹង​កើនឡើង​កាន់តែ​ខ្លាំង​នៅពេល​រដូវ​ ប្រយុទ្ធ​គ្នា​ដែល​ជា​ប្រពៃណី នៅ​និទាឃរដូវ​មកដល់​ក្រោយពី​ធ្លាក់​ព្រិល​ខ្លាំង​គ្របដណ្ដប់​ភាគច្រើន​បាន​ ចាប់ផ្ដើម​រលាយ​នោះ។
កងកម្លាំង​ជំនួយ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មាន​កង​ទ័ពប្រហែល​១០០.០០០​នាក់​នៅក្នុង​ប្រទេស​ដែល​ក្នុង​នោះ​មាន​កងទ័ព​ប្រហែល​៦០.០០០​នាក់​មកពី​សហរដ្ឋអាមេរិក។ អាមេរិក​រំពឹង​ផង​ដែរ​ថា នឹង​ដក​កងទ័ព​របស់​ខ្លួន​៣៤.០០០ ​នាក់ នៅក្នុង​រយៈពេល​មួយ​ឆ្នាំ ហើយ​ពួក​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក៏​ត្រូវ​គេ​រំពឹង​ផង​ដែរ​ថា​នឹង​ដក​ ក្នុង​ចំនួន​ច្រើន​ដែរ។ កងកម្លាំង​ អាហ្វហ្គានីស្ថាន ​នឹង​ត្រូវ​ទទួល​ដឹកនាំ​ផ្នែក​សន្តិសុខ ដែល​នឹង​ចាប់ផ្ដើម​នៅ​និទាឃរដូវ ​ប៉ុន្មាន​ខែ​មុន​គម្រោង។
ក្រសួងមហាផ្ទៃ ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ​កិច្ចប្រតិបត្តិការ​សន្តិសុខ​របស់​ អាហ្វហ្គានីស្ថាន​​មួយ​នៅ​ថ្ងៃ​អង្គារ​នៅ​មេ​ឌី​ឡេ​ម ទី​រួម​ខេត្ត​ឡាក់​ម៉ាន​ភាគ​ខាងកើត​បាន​សម្លាប់​ពួក​ឧទ្ទាម​១៥​នាក់។ ក្រសួង​និយាយ​ថា មេបញ្ជាការ​ឧទ្ទាម​ដែល​គេ​ស្គាល់​ថា​ជា​ការី​អាល់​ម៉ា​ល់​នោះ​ក៏ត្រូវ​បាន​ សម្លាប់​នៅ​ក្នុង​ការ​វាយឆ្មក់​ផងដែរ។
អង្គការ ​ណា​តូ​និយាយ​នៅ​ថ្ងៃ​អង្គា​រថា​ កិច្ចប្រតិបត្តិការ​ចម្រុះ​បាន​សម្លាប់​ពួក​ឧទ្ទាម​១០​នាក់​នៅក្នុង​ប្រទេស ​អាហ្វហ្គានីស្ថាន​​ភាគ​ខាងកើត​និង​ខាងត្បូង។
កងទ័ព ​ចម្រុះ​និយាយ​ថា​ពួក​ឧទ្ទាម​៥​នាក់​​ត្រូវ​បាន​គេ​សម្លាប់​នៅក្នុង​ស្រុក​ អាន់​ដា ដែល​គ្មាន​ច្បាប់​របស់​ខេត្ត ហ្គា​ហ្ស​នី​ភាគ​ខាងកើត​ ៣​នាក់​ស្លាប់​នៅក្នុង​ប្រតិបត្តិការ​មួយ​នៅក្នុង​ខេត្ត​ឡូ​ហ្កា ភាគ​ខាងកើត ​និង​ពីរ​នាក់​ស្លាប់​នៅក្នុង​ខេត្ត​ហែល​ម៉ាន​ភាគខាងត្បូង​៕

Recent Posts