ភ្នំពេញៈ ម៉ូតូ២គ្រឿង ត្រូវបានឆេះម៉ត់
និង២គ្រឿងទៀតឆេះពាក់កណ្តាល ម៉ូតូរ៉ឺម៉កកង់៣មួយគ្រឿងឆេះទាំង ស្រុង
រួមទាំងម៉ាស៊ីន បានរងនូវការឆាបឆេះនៅផ្ទះលក់ឥវ៉ាន់មួយកន្លែង ស្ថិតនៅផ្ទះលេខ
២៥៨ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៤
និង៣០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយសារតែផ្ទុះ កំប៉ុងហ្គាសតូចៗ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន
ម្ចាស់ផ្ទះដែលរងការឆាបឆេះខាងលើនេះ ឈ្មោះ ជា សុភក្រ្ត ភេទស្រី អាយុ ៥២ឆ្នាំ។
បើតាមសមត្ថកិច្ចបន្ទាប់ពីមានករណីផ្ទុះកំប៉ុងហ្គាស
បង្កជាអគ្គិភ័យឆាបឆេះម៉ូតូ ម៉ូតូកង់៣ និងម៉ា ស៊ីនដេរនោះ
ប្រជាពលរដ្ឋនៅក្បែរខាង បានជួយអន្តរាគមន៍ភ្លាមៗ រហូតដល់រលត់ទៅវិញ។
Categories:
ព័តមានជាតិ