នំពេញ ៖តារាចម្រៀងស្រីស្រគត់ស្រគំ របស់ហង្សមាស ឈិត
សុវណ្ណបញ្ញា ហាក់មានប្រជាប្រិយ នឹងថ្កល់ជាងគេ ពោលគឺមិនឡើងហើយក៏មិនចុះ
ប៉ុន្តែមានភាពមមាញឹក គួរសមជាមួយ អាជីពសិល្បៈ
ក្នុងរដូវប្រមូលប្រាក់តាមខេត្តនេះ ។ ឈិត សុវណ្ណបញ្ញា ក៏ដូចតារាល្បីមួយចំនួន
តែងតែចូលចិត្តចូលរួមជាមួយ សកម្មភាពសង្គមជាហូរហែ។ ថ្មីៗនេះ នាងក៏បានក្លាយជា
អគ្គរដ្ឋទូតសុឆន្ទៈ របស់ព្រឹត្តិការណ៍មួយ គឺមួយរយកោដិសំឡេង
ដែលជាព្រឹត្តិការណ៍សង្គម សំដៅបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ
ដែលគេប្រារព្ធធ្វើនៅថ្ងៃ១៤កុម្ភៈ ជារៀងរាល់ឆ្នាំលើពិភពលោក ។
កញ្ញា ហេង សាវរី ដែលជាបុគ្គលិករបស់អង្គការមួយ បាននិយាយប្រាប់ Looking
TODAY ថា ពួកគេបានទាក់ទងតារាៗជាច្រើន តែចម្លើយដែលពួកគេ
ឆ្លើយសុទ្ធតែរវល់មិនអាចចូលរួម ព្រោះអង្គការនេះមិនសូវ សម្បូរប្រាក់ដើម្បីជួល
តារាមកផ្សព្វផ្សាយទេ ។ ប៉ុន្តែសម្រាប់ ឈិត សុវណ្ណបញ្ញា ទោះជាមិនបានលុយកាក់
និងពេលវេលាមិនគ្រប់គ្រាន់ ក៏នាងមិនខ្វាយខ្វល់អ្វីដែរ និងចូលរូមមិនរួញរា
ដើម្បីបញ្ចាក់ថា នាងក៏ជាស្ត្រី ក៏មិនគាំទ្រការប្រើ
អំពើហិង្សារលើស្ត្រីដូចគ្នា និងកុមារ ។
ស្រីស្អាត ឈិត សុវណ្ណបញ្ញា បានចំនាយពេល ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់
អស់ជិតមួយព្រឹកធំ ទោះបីជាត្រូវមានការប្រគំ តន្រី្តពេលល្ងាចនៅ
ពហុកីឡាដ្ឋានអូឡាំពិក តែនាងមិនគិតនោះទេ សំខាន់គឺបញ្ញាអាចជួយ
រំលែកការងារសង្គម ពិតជាគួរឲ្យសរសើសន្តានចិត្ត ដ៏ល្អរបស់នាងក្នុងនាមជា
សិល្បការិនីមួយរូប និងបានចែករំលែក បទពិសោធន៍ល្អៗ ដល់អ្នកសិល្បៈក្មេងៗ
ស្រករក្រោយ មួយចំនួនផងដែរ៕