កណ្តាលៈ ផ្លូវបេតុងមួយខ្សែទៀតហើយ តម្លៃជាង ៤០ម៉ឺនដុល្លារ បានចាប់សាងសង់ ដោយឆ្លងកាត់ភូមិជាច្រើន នៅក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល នៃគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ។
ផ្លូវដែលជាចំណងដៃថ្មីសម្រាប់ប្រជាពលរដ្ឋឃុំឈើខ្មៅនេះ មានប្រវែង ៣.៧៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ លាតសន្ធឹង ពីភូមិក្បាលកោះ រហូតដល់ភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ។
ពីឃុំឈើខ្មៅ នាព្រឹកថ្ងៃសៅរ៍ ទី១៦ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងថា ក្រៅតែពីផ្លូវបេតុងនេះ នៅក្នុងឃុំឈើខ្មៅ មានសមិទ្ធផលជា ច្រើន ត្រូវបានលិចជារូបរាង តាមរយៈគណៈពង្រឹងមូលដ្ឋានឃុំឈើខ្មៅ ដឹកនាំដោយ លោក ឈាង រ៉ា។ លោក បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១២ ជាង១៦៣លានរៀល និងជាង ២៣ម៉ឺនដុល្លារ ត្រូវបានចំណាយសម្រាប់ ការជួសជុល និងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបម្រើដល់ ការអភិវឌ្ឍន៍នៅក្នុងឃុំ។
សមិទ្ធផលដែលសម្រេចបានទាំងអស់ នៅតាមបណ្តាឃុំនានា ក្នុងស្រុកកោះធំនេះ ត្រូវបានលោក ស៊ុន ចាន់ថុល ចាត់ទុកថា ជាការគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាពីសំណាក់សម្តេចទាំង ៣ នៃគណបក្សប្រជាជនកម្ពុជា។
ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ដែលបាននិងកំពុងចុះពង្រឹងការងាររបស់ខ្លួននៅតាមមូលដ្ឋាន ខណៈ ដែលការបោះឆ្នោតខិតជិតមកដល់នោះ នៅចំពោះមុខប្រជាពលរដ្ឋ ក៏បានលើកឡើងពីសមិទ្ធផលជាច្រើន ដែល រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បេក្ខនាយករដ្ឋមន្រ្តីតែមួយគត់ នៃគណ បក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន ផ្លូវ ទឹក ភ្លើងជាដើម ដែលសុទ្ធសឹងជាវិស័យចម្បងសម្រាប់ចូលរួមកាត់បន្ថយភាពក្រីក្រប្រជាជនកម្ពុជា។
លើសពីនេះទៀត នៅខែមីនាខាងមុខនេះ សម្តេចតេជោនឹងអញ្ជើញទៅសម្ពោធស្ពានឆ្លងកាត់ទន្លេបាសាក់ ជាប្រ វត្តិសាស្រ្តមួយទៀត នៅក្នុងស្រុកកោះធំ។ សមិទ្ធផលថ្មីមួយនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពងាយ ស្រួលនៅក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។
លោក ស៊ុន ចានថុល ក៏បានលើកឡើងពីភាពទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត របស់កម្ពុជា ដែលបានដឹកនាំ កិច្ចប្រជុំអាស៊ាន ប្រកបដោយជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះ។ ជាពិសេសទាក់ទាញថ្នាក់ដឹកនាំ និងអ្នកវិនិយោគ បរទេសជាច្រើន ចូលមកកម្ពុជា និងពិនិត្យមើលលទ្ធភាពវិនិយោគ ដែលនេះជាកត្តាដ៏ល្អសម្រាប់បង្កើតការងារ ដល់ប្រជាពលរដ្ឋកម្ពុជា។
នៅចំពោះមុខប្រជាពលរដ្ឋលោក ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរ ពីជំហររាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ ក្នុងការដង្ហែតាមលំអានសម្តេចព្រះបិតាឯករាជ្យជាតិ ព្រះបាទ សម្តេច នរោត្តម សីហនុ ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ជាពិសេសសម្តេចតេជោតេជោ បានប្រកាសប្តេជ្ញាក្នុងការថែរក្សារាជបល្ល័ង្កឲ្យបាន គង់វង់ និងកាន់តែរឹងមាំ។
បន្ទាប់ពីបើកការដ្ឋានសាងសង់ផ្លូវបេតុង លោក ស៊ុន ចាន់ថុល មិនខុសពីសប្តាហ៍មុនៗ បានដឹកនាំសមាជិក សមាជិការបស់ខ្លួន អញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដោយផ្តល់ជាគ្រឿងឧបភោគ បិរភោគ និងថវិកាមួយចំនួនផងដែរ។ ក្រៅពីនេះ លោកបានជួយជួសជុលផ្ទះប្រជាពលរដ្ឋ២គ្រួសារ ដោយចំណាយថវិកា អស់ជាង ១លានរៀល។
លោក ស៊ុន ចាន់ថុល និងសមាជិក សមាជិកា ក៏បាននាំយកទេយ្យទាន រួមទាំងបច្ច័យផងដែរ ប្រគេនដល់ព្រះ សង្ឃគងនៅវត្តឈើខ្មៅ រួមមានអង្ករ១បាវ មី ២កេះ ទឹកសុទ្ធ ២កេះ ទឹកក្រូច២កេះ ទឹកដោះគោ ៥កំប៉ុង ស្ករស ២គីឡូក្រាម តែ២កញ្ចប់ និងបច្ច័យ ៦០ម៉ឺនរៀល៕

Categories:

Recent Posts