ប៉ាតានី៖ ក្រុមឧទ្ទាមភាគ ខាងត្បូងថៃ បានលូចដាក់ បង្កៃគ្រាប់បែក លើកម្លាំងយោធា ពីរចំណុច ដែលបង្កឱ្យ របួសធ្ងន់ ២ នាក់ ហើយជនល្មើស បាញ់ប្រហារសម្លាប់ យោធាល្បាតម្នាក់ ។
យោងតាម គេទំព័រ INN របស់ថៃផ្សាយ នៅថ្ងៃ សុក្រ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា នៅយប់មិញនេះ មានហេតុការណ៍ក្រុមឧទ្ទាមផ្តាច់ខ្លួនភាគខាងត្បូងថៃ លួចដាក់បង្កៃគ្រាប់ បែកលើកង កម្លាំងការពារសន្តិសុខគ្រូ បង្រៀននៅក្នុងស្រុក ធុងផ្លា ខេត្ត ប៉ាតានី ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។
នាអំឡុង ១៥ នាទីក្រោយមកក្រុមល្មើសបានបំផ្ទុះគ្រាប់បែក នៅចំណុចមិនឆ្ងាយពីកន្លែងកើតហេតុចាស់នោះទេ បណ្តាលឲ្យយោធាការពារសន្តិសុខគ្រូបង្រៀនពីរនាក់របូសធ្ងន់។ ក្រោយពេលកើតហេតុ កម្លាំងជំនួយដែលសិ្ថត នៅខេត្ត ណារ៉ាធីវ៉ាត់ ធ្វើដំណើរមកកាន់កន្លែងកើតហេតុ ដើម្បីបោសសំអាត ខណៈនោះក្រុមជនល្មើស មិនដឹងចំនួនបានធ្វើការបាញ់ប្រហារមកលើយោធាឈុតខ្មៅថៃ បណ្តាលឲ្យទាហានម្នាក់ស្លាប់ ក្នុង ហេតុការណ៍។
អាជ្ញាធរ សន្និដ្ឋានថា ក្រុមឧទ្ទាមមានគម្រោងសម្លាប់គ្រូបង្រៀន និង កម្លាំងប្រដាប់អាវុធ និង ជាការបង្កភាព អសន្តិសុខ នៅក្នុងតំបន់ បន្ទាប់មេបញ្ជាកងទ័ពជើងគោកថៃ លោក ប្រាយុធ ចាន់អូឆា ចុះត្រួតពិនិត្យ កងទ័ព និង ដាក់ផែនការថ្មីៗសម្រាប់ទប់ទល់នឹងក្រុមឧទ្ទាម៕
Categories:
ព័តមានអន្តរជាតិ