ភ្នំពេញៈ ហាងផឹកស៊ីមួយកន្លែងស្ថិតនៅតាម បណ្តោយ ផ្លូវ ព្រះស៊ីសុវត្ថិ បានរងនូវអគ្គិភ័យឆាបឆេះ តែត្រូវបាន សមត្ថកិច្ច និងមន្រ្តីពន្លត់អគ្គិភ័យជួយពន្លត់ទាន់ពេលវេលា មិនបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ។
យោងតាមមន្រ្តីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០ ១៣ អគ្គិភ័យមួយ ដែលបង្កឡើងដោយការទុស្សេចរន្តអគ្គិសនីចេញពីម៉ាស៊ីនត្រជាក់ បានបណ្តាលឲ្យមានការឆាប ឆេះ បង្កការផ្អើលឆោរឡោទាំងយប់ តែត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីពន្លត់អគ្គិភ័យចេញអន្តរគមន៍ ជួយពន្លត់ទាន់ពេលវេលា មិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ៕
Categories:
ព័តមានជាតិ