បន្ទាយមានជ័យ៖ អំពើហិង្សាក្នុង គ្រួសារមួយបាន កើតឡើងកាល ពីវេលាម៉ោង០៦ព្រលប់ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣ ក្នុងភូមិចំការចេក ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈបុរសជាប្តីម្នាក់បាន យកកាំបិតចិត បន្លែចុងស្រួចចាក់លើ ប្រពន្ធជាច្រើនកន្លែង បណ្តាលឲ្យរងរបួសដេកក្នុង ថ្លុកឈាម ហើយក្រោយមកប្តីរូបនេះ បានយកកាំបិតមកចាក់ខ្លួនឯង ជាច្រើនកាំបិតផងដែរ ហើយជនរងគ្រោះ ទាំងពីរនាក់ត្រូវ បានគេបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ ទាំងព្រលប់។
ជនរងគ្រោះជា ប្រពន្ធមានឈ្មោះ នួន សារី អាយុ២៦ឆ្នាំបានរងរបួសធ្ងន់ ត្រង់ដោះខាងស្តាំ ០១មួយកន្លែង ដោះឆ្វេង០២កន្លែង កខាងស្តាំ០១កន្លែង និងកផ្នែកខាង០១កន្លែង ។ ជនដៃដល់ជាប្តី មានឈ្មោះ សង់ ឃា អាយុ២៦ឆ្នាំ របួស០២កន្លែង ចុងដង្ហើម០១កន្លែង ពោះ០១កន្លែង។
លោក រស់ សំបូរ មេបញ្ជាការ អ.ហ ស្រុកមង្គលបុរី បានដកស្រង់សម្តី អ្នកជិតខាងបាននិយាយថា មុនពេលកើតហេតុ គ្រួសារមួយនេះ បានបែកបាក់គ្នាអស់ជាច្រើន ខែមកមកហើយ ហើយបុរសជាប្តីក៏ មិនសូវបាន មកផ្ទះរកស៊ីចិញ្ចឹមកូន ដែរគឺគេនៅតែ ជាយដែនប៉ោយប៉ែត ។
ដោយឡែក នាងជាប្រពន្ធនៅ ស្រុកមង្គលបុរី នៅថ្ងៃកើតហេតុនេះ បុរសជាប្តីបានមកលេងផ្ទះ ហើយបានផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់ ស្រវឹង ស្រាប់តែនាងជាប្រពន្ធបានមក សុំលុយដើម្បីទុក ចិញ្ចឹមកូន ឮដូច្នោះ បុរសជាប្តីមានចិត្តខឹង ហើយក៏បានប្រកែកគ្នា រហូតដល់តឹងសរសៃករៀងៗខ្លួន ទ្រាំមិនបានបុរសជាប្តីបាន ស្ទុះទៅយកកាំ បិតចិតបន្លែមកអាក និងចាក់ប្រពន្ធជាច្រើនកាំបិត ដើម្បីសម្លាប់ចោល។
នៅពេលដែលឃើញប្រពន្ធ ដួលសន្លប់ក្នុងថ្លុកឈាម ហើយបុរសជាបានយកកាំបិតមកចាក់ចុងដង្ហើមខ្លួនឯង ចំនួន០២កាំបិតផងដែរ។ បច្ចុប្បន្នប្តី ប្រពន្ធរងគ្រោះទាំង០២នាក់ នេះត្រូវបាន គេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្ត ភាពកម្ពុជា ជប៉ុន ស្រុកមង្គលបុរី ហើយស្ថានភាព របស់ជនរងគ្រោះមកដល់ពេលនេះ ប្រែប្រួលយ៉ាងណានោះ មិនទាន់ដឹងលទ្ធផលទេ ព្រោះពេលនេះ ក្រុមគ្រូពេទ្យ កំពុងជួយសង្រ្គោះ៕
Categories:
ព័តមានជាតិ