រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​បើក​ម៉ូតូ​សន្លប់​ស្តូក​ស្តឹង ២​នាក់​ទៀត រួម​ដំណើរ​ជាមួយ​រង​របួស​ស្រាល ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ ស្រាប់​តែ​​​​​​​​ម៉ូតូ​មួយ​គ្រឿង បើក​មក​ទាក់​ដៃ​ចង្កូត ដួល​អូស​ប្រមាណ​ជា ៥ម៉ែត្រ ដួល​ប្រកាច់​ប្រកិន ចំណែក​ម៉ូតូមួយ​គ្រឿង​ទៀត មិន​បាន​ដួល​ទេ បានប​ន្ថែម​ល្បឿន​ទៅ​មុខ​​​ទៀត​បាត់ ។
គ្រោះថ្នាក់នេះ កើតឡើងនៅ​មុខ​ផ្ទះលេខ២០៥ ផ្លូវលេខ១៨២ កែង​២៣៧ ក្នុងសង្កាត់ ផ្សារដេប៉ូទី​១ ខណ្ឌទួលគោក នៅវេលាម៉ោង៤ និង១០ នាទីល្ងាចថ្ងៃទី២៤ កុម្ភៈ ។
ប្រភពព័តមានពីជនរងគ្រោះរបួសស្រាលឈ្មោះ ណាត ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ជាអ្នកបើកម៉ូតូ​មិន​ស្គាល់ឈ្មោះ បានជិះម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា២នាក់ជាមួយឈ្មោះ យឹម វលក្ខណ៍ ភេទប្រុស អាយុ ១៨ឆ្នាំ ទៅឌុបរូបនាងពីសំណង់១២ ក្នុងគោលបំណង​ទៅ​ផ្សារ​កណ្តាល ដោយជិះតាមផ្លូវលេខ១៨២ ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង បើកមកពីក្រោយ​ បើក​វ៉ាធ្វើឲ្យទាក់​ដៃចង្កូតម៉ូតូ ដួលអូសប្រមាណជា ៥ម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូស្មាសវី សន្លប់ស្តូកស្តឹង ២នាក់រួមដំណើរ ជាមួយរងរបួសស្រាល ។ ចំណែកម៉ូតូសេ១២៥ មិនបានដួល បានបន្ថែមល្បឿនទៅមុខបន្តទៀត ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរ ពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ​នៅខណ្ឌ​ទួលគោក ៕
130225005

Categories:

Recent Posts