ភ្នំពេញ ៖ អគ្គិភ័យមួយដង្ហើមចង្រិត បានឆាបឆេះស្មៅ
និងដើមឈើតូចៗនៅក្នុងដីឡូត៍មួយកន្លែង ទំហំ ប្រមាណ៥ហិកតា
ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
ប៉ុន្ដែអគ្គិភ័យនេះត្រូវបានកម្លាំងនគរបាល
ពន្លត់អគ្គិភ័យនិងអាជ្ញាធរមូលដ្ឋាន ជួយពន្លត់ទាន់ពេលវេលា ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បាន ឱ្យដឹងថា អគ្គិភ័យខាងលើនេះ បានឆាបឆេះស្មៅ និងដើមឈើតូចៗ នៅវេលាម៉ោងប្រមាណ ៩និង១០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ ស្ថិតក្នុងដីឡូត៍ខាងលើ ដែលតាមប្រភពព័ត៌មានខ្លះ អាចមកពីក្មេងដុត ដើម្បីរក ឃ្មុំ។
ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោក នេត វណ្ណថា បានឱ្យដឹងថា សមត្ថកិច្ចរបស់លោក បានប្រើរថយន្ដពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ហើយប្រើប្រាស់អស់ចំនួន ៣គ្រឿង ។
លោកនេត វណ្ណថា បានបន្ដថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ថាមានករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ ទៅជួយអន្ដរាគមន៍ភ្លាមៗ ហើយបានរលត់ទៅ វិញ ។ យ៉ាងណាក៏ដោយ អគ្គិភ័យមួយដង្ហើមចង្រិតនេះ មិនបណ្ដាលឱ្យ រងការខូចខាតទ្រព្យសម្បត្ដិច្រើននោះទេ៕

Categories:
ព័តមានជាតិ