នំពេញ៖ មុននេះបន្តិចតារាចម្រៀង
វ័យក្មេងសាច់សខ្ចីប្រចាំ ក្នុងក្លឹបកម្សាន្ត អេហ្ស៊ីប កញ្ញា រតនៈ ពិសី
បានប្រកាសប្រាប់ឲ្យ ដឹងពីការកាត់ផ្តាច់ទំនាក់ទំនង
ស្នេហាគ្នាជាមួយនឹងបុរសម្នាក់ ដែលជានិស្សិតខ្មែរទៅរៀន នៅទឹកដីប្រទេស
មហាអំណាចលើពិភពលោក គឺសហរដ្ឋអាមេរិក។
ក្រោយពីស្រីស្រស់ រតនៈ ពិសី បានប្រកាសពីការផ្តាច់
ចំណងស្នេហ៍ជាមួយបុរសវ័យ ប្រហែលគ្នាម្នាក់កាលពីថ្មីៗរួចមក ខណៈនេះក៏ស្រាប់តែ
ធ្លាយព័ត៌មានថា ស្រីស្រស់ទងវង រតនៈ ពិសី កំពុងតែមានអ្នកតាមចូល
ខ្លួនមកសុំស្អំបេះដូងនាង ជាថ្មីឡើងវិញ។ បើយោងតាមប្រភពពី
មនុស្សដែលនៅក្បែតារា ស្រីវ័យ២០ ឆ្នាំនាង រតនៈ ពិសី
បានលួចទម្លាយពីព័ត៌មាននេះ ឲ្យដឹងថា ថ្មីៗនេះគេបានដឹងថា រតនៈ ពិសី
កំពុងតែមានបុរសវ័យ ប្រហែល៣០ ឆ្នាំម្នាក់បានតាមលួងលោម ដើម្បីចូលខ្លួនមកគ្រង
បេះដូងជាថ្មីជួសជុល ដំបៅចាស់ ដែលធ្លាប់ធ្វើឲ្យនាង រងការឈឺចាប់នោះ។
ប្រភពបាននិយាយ ឲ្យដឹងទៀតថា បើតាមការសង្កេតមើល បុរសម្នាកនេះ
គេប្រហែលជាអ្នក មានទ្រព្យសម្បតិ្តធូរធា ព្រោះមើលទៅលើឫកពារ របស់គេខុសប្លែក
ពីមនុស្សម្នាមួយចំនួន។ បើនិយាយពីអាយុរបស់គេវិញ ប្រហែល៣០ឆ្នាំប៉ុណ្ណោះ។
មួយរយៈពេលនេះគេឃើញ បុរសម្នាក់នេះតែងព្យាយាម មកទាក់ទងនាង រតនៈ ពិសី
ជាប្រចាំ។ ប៉ុន្តែគេមិនទាន់បានដឹងថា កញ្ញា រតនៈ ពិសី យល់ព្រម ឬយ៉ាងណាទេ។ គួររំឭកថា
តារាចម្រៀងស្រី ដែលមានវ័យទើបតែ ២០ ឆ្នាំ រតនៈ ពិសី ធ្លាប់មានទំនាក់
ទំនងស្នេហាជាមួយ នឹងបុរសម្នាក់ ដែលមានវ័យប្រហែលគ្នា អស់រយៈពេលប្រមាណជា៤
ឆ្នាំមកហើយ។ ប៉ុន្តែចំណងស្នេហ៍នេះត្រូវបាន រលាយសាបសូន្យទៅវិញ ប្រហែលជា ៣
ឬ៤ខែកន្លងមកនេះ ។
ក្រោយពីបែកបាក់ស្នេហ៍នេះ រតនៈ ពិសី ធ្លាប់បាននិយាយថា មិនទទួលយកស្នេហា
ជាមួយបុរសណាដែល មានវ័យប្រហែលគ្នា ឬ មួយក៏មានវ័យក្មេង ជាងនាងទៀតទេ
ព្រោះនាងធ្លាប់ឆ្លងកាត់ ម្តងរួចមកហើយថា វាមានរស់ជាតិយ៉ាងណានោះ។
គេហទំព័រ
Looking TODAY បានព្យាយាម ទាក់ទងទៅកញ្ញា រតនៈ ពិសី ដើម្បីសាកសួរ
ជុំវិញព័ត៌មាន បានលេចឮខាងលើនេះដែរ ប៉ុន្តែទូរស័ព្ទរបស់នាង
មិនអាចទំនាក់ទំនងបានទេ។ ដូច្នេះ Looking TODAY ស្វាគមន៍រង់ចាំការចេញមុខ
មកបកស្រាយពីនាង ដោយក្តីរីករាយ៕
Categories:
សិល្បះ