បន្ទាយមានជ័យ
៖
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្ដាលមកពីកាមរីដឹកប្រហុកទៅ
បុកជាមួយនិងរថយន្តយីឌុបដឹកថ្មបណ្ដាលអោយទៅបុកបង្គោលចែកចាយ
ចរន្តអគ្គិសនីពីខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាប
ដួលប្រមាណជាង១០បង្គោលធ្វើអោយចរន្តអគ្គិសនីទូទាំងខេត្តសៀមរាបត្រូវ
បានកាត់ផ្ដាច់ ។

ហេតុការណ៍
នេះកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៨ កុម្ភៈ ២០១៣
ត្រង់ចំណុចស្ពានបោសរូ ខាងលិចភូមិអូររំដួល ឃុំភ្នំលៀប
ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
ដែលមិនបណ្ដាលអោយអ្នកបើកបររងគ្រោះដល់ស្លាប់នោះទេ ។
លោក
កែវ ប៊ុនយឿត អធិការនគរបាលស្រុកព្រះនេត្រព្រះបានអោយដឹងថា
នៅវេលាម៉ោង៥ទៀបភ្លឺលើកំណាត់ផ្លូវជាតិលេខ៦
ត្រង់ចំណុចកើតហេតុខាងលើ
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តប្រភេទកាមរី
ចង្កូតស្ដាំពណ៌ទឹកប្រាក់ពាក់ស្លាកលេខ សៀមរាប 2A-2344 ដឹក
ប្រហុកបើកបរពីកើតមកលិចតាមទិសដៅពីខេត្តសៀមរាបទៅកាន់ក្រុង
ប៉ោយប៉ែត បានបុកជាមួយនឹងរថយន្តយីឌុបដឹកថ្ម តាមទិសដៅបញ្ច្រាសគ្នា
ពីលិចទៅកើត
បណ្ដាលអោយរថយន្តធំរ៉េចង្កូតធ្លាក់ផ្លូវទៅបុកនិងបង្គោលចែកចាយ
ចរន្តអគ្គិសនីពីខេត្តបន្ទាយមានជ័យទៅសៀមរាបដែលនៅខាងស្ដាំដៃ
រថយន្តបណ្ដាលអោយដួលបង្គោលចរន្តអគ្គិសនីដល់ដីចំនួន១១ដើម
និង៤ដើមទៀតដួលទ្រេតធ្វើអោយចរន្តអគ្គិសនីដែលតភ្ជាប់ពីខេត្ត
បន្ទាយមានជ័យទៅខេត្តសៀមរាបត្រូវបានកាត់ផ្ដាច់ ។
ដោយឡែក
ចំពោះរថយន្តធុនតូចដែលបង្កហេតុបុកចំពីមុខធុនធំបណ្ដាលអោយរថយន្ត
ធុនតូចនេះខ្ទេចទាំងស្រុង។
បច្ចុប្បន្នរថយន្តធុនតូចប្រភេទកាមរីនេះត្រូវបានកម្លាំងនគរបាល
ស្រុកព្រះនេត្រព្រះស្ទូចយកមករក្សាទៅនៅអធិការ
ចំណែករថយន្តធំទុកនៅនិងកន្លែងកើតហេតុដដែល។
តាម
ការសន្និដ្ឋានរបស់ប៉ូលិសស្រុកព្រះនេត្រព្រះបានអោយដឹងថា
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែតៃកុងរថយន្តកាមរីដឹកប្រហុក
ងងុយដេក
ក៏រ៉េចង្កូតទៅបុករថយន្តធំធ្វើអោយរថយន្តធំរ៉េចង្កូតបន្តទៅបុក
និងបង្គោលភ្លើង។
ចំណែកតៃកុងរថយន្តទាំងសងខាងពុំដឹងថារងរបួសធ្ងន់ឬស្រាលនោះទេ
ដោយសារតែក្រោយកើតហេតុសមត្ថកិច្ចទៅដល់ពុំឃើញមានតៃកុងឬម្ចាស់
រថយន្តណាមួយឡើយ ។
លោក
ពុធ សុភ័ក្ត្រ ប្រធានអគ្គិសនីខេត្តបន្ទាយមានជ័យបានអោយដឹងថា
ក្រោយមានហេតុការណ៍បុកបង្គោលចែកចាយចរន្តអគ្គិសនី
ចរន្តភ្លើងត្រូវបានកាត់ផ្ដាច់ដោយស្វ័យប្រវត្តិនៅវេលាម៉ោង៦ជាង
ថ្ងៃទី២៨ កុម្ភៈ
ធ្វើអោយខេត្តសៀមរាបទាំងមូលដែលទទួលប្រើប្រាស់ចរន្តអគ្គិសនីពី
ខេត្តបន្ទាយមានជ័យពុំមានចរន្តអគ្គិសនីប្រើប្រាស់ទេ។ លោកបន្តថា
ពុំដឹងថា ថ្ងៃណា ទើបមានចរន្តអគ្គិសនីប្រើប្រាស់វិញនោះទេ ។
តែទោះជាយ៉ាងណាក៏ដោយខាងអគ្គិសនីខេត្តកំពុងតែទំនាក់ទំនងជាមួយក្រុម
ហ៊ុនចែកចាយភ្លើងពីប្រទេសថៃដើម្បីរកបង្គោលភ្លើងមកដាំជំនួស
បង្គោលដែលដួលរលំនោះ
ដើម្បីដំណើរការចរន្តអគ្គិសនីទៅខេត្តសៀមរាបជាធម្មតាវិញ ។
ជាមួយនិងបញ្ហាផ្លូវច្បាប់លោកពុំដឹងថាខាងក្រុមហ៊ុនគិតយ៉ាងណាមួយ
នឹងក្រុមរថយន្តដែលបង្កហេតុនោះទេ ៕
អ.ពៅ
Categories:
ព័តមានជាតិ