គូស្នេហ៍ដ៏ច្រើនទូទាំងពិភពលោក ដែលមានដល់ទៅ ៣៥០០គូ បានមករៀបអាពាហ៍ពិពាហ៍នៅឯកូរ៉េខាងត្បូង ដែលត្រូវបានរៀបចំដោយ អ្នកសម្របសម្រួលនៅវិហាមួយក្នុងប្រទេសកូរ៉េ បន្ទាប់ពីអ្នកបង្កើតកម្មវិធីនេះបានស្លាប់។
គូស្នេហ៍ក្មេងៗជាច្រើនស្លៀកពាក់ សំលៀកបំពាក់មង្គលការ ដោយខាងនារីស្លៀកពាក់រូ៉បអាពាហ៍ពិពាហ៍ពណ៌ស និងខាងបុរស ពាក់អាវធំខ្មៅ ដែលបានជួបជុំគ្នានៅ Cheongshim Peace World Centre ដែលនៅចំងាយប្រហែល ៦០គីឡូម៉ែត្រពី ភាគខាងជើងឆៀងខាងកើតនៃទីក្រុង សូល (Seoul) ដែលជារដ្ឋធានីនៃប្រទេស កូរ៉េខាងត្បូង។ កាលពីមុនគឺមានគូស្វាមីចំនួន ២៤,០០០គូបានរៀបអាពាហ័ពិពាហ៍ ដែលរៀបចំដោយលោក Sun Myung Moon ដែលជាអ្នកបង្កើតកម្មវិធីនេះឡើង។ ចំនែកឯឥលូវនេះវិញ ពិធីអាពាហ៍ពិពាហ៍នេះត្រូវបានរៀបចំដោយ អ្នកស្រី Hak Ja-han ដែលជាប្រពន្ធរបស់លោក Sun Myung Moon ដែលបានស្លាប់កាលពីខែកញ្ញា។
ក្នុងឆ្នាំ ១៩៥៤ លោក Moon បង្កើតនូវកម្មវិធីនេះឡើង ហើយបានឲ្យឈ្មោះថា សហព័ន្ធក្រុមគ្រួសារសំរាប់សន្តិភាពពិភពលោក (Family Federation for World Peace) និងក្នុងឆ្នាំ ១៩៩២ គាត់និងប្រពន្ធរបស់គាត់ ប្រកាសខ្លួនពួកគាត់ថា គឺជាអ្នកដឹងនាំសាសនាថ្មី នៃយីសូគ្រឹះ។ ប្រហែលជាឆ្នាំ ១៩៦០ និង ១៩៩៧ គាត់បានរៀបចំអាពាហ៍ពិពាហ៍នៅរដ្ឋ វ៉ាស៊ីនតោន (Washington) ដែលមានគូស្នេហ៍ចំនួន ៣៥,០០០គូចូលរួម។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការរៀបអាពាហ៍ពិពាហ៍ដ៏ច្រើនគូបែបនេះក្នុងពេលតែមួយ? សូមទស្សនារូបភាពនៃកម្មវិធីទាំងអស់គ្នា៖



































Recent Posts