សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភ: នេះ
គឺជាថ្ងៃទី២ នៃដំណើរ ចុះសួរសុខទុក្ខ ក្រុមយុវជន ស្ម័គ្រចិត្ត សម្តេចតេជោ
និងក្រុមមន្រ្តីវាល នៅខេត្តសៀមរាប របស់អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន
និងអភិបាលរងខណ្ឌ លោក ហៀក ចាន់លាង ព្រមទាំងមន្រ្តី ក្រោមឱវាទ ជាច្រើនរូបទៀត
ក្រោយពីអាជ្ញាធរ បានបញ្ចប់ការចុះសួរសុខទុក្ខ ក្រុមយុវជនស្ម័គ្រចិត្ត
ចំនួន៧ក្រុមនៅ ខេត្តកំពង់ធំរួចមក។
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះ លោក អភិបាល ខណ្ឌមានជ័យ បានបន្តដំណើរ ចុះសួរសុខទុក្ខ និងនាំយក អំណោយ ឧបត្ថម្ភ ជូនដល់ យុវជនក្រុម ទី១៣៦សេ ដែល ចុះវាស់វែងដី ជូនប្រជាពលរដ្ឋ នៅភូមិត្បែងខាងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
មន្រ្តីសាលាខណ្ឌមានជ័យ បានឲ្យដឹងថា អំណោយដែលចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ត និងមន្រ្តីវាល រួមមាន មីយើង ១៥កេសធំ, នំ ២កេស, ត្រីខ ១កេស, ភេសជ្ជ:ប៉ូវ កម្លាំង ២កេស, សាច់ប៉ាត់តេ ២០គីឡូក្រាម, សាប៊ូដុសខ្លួន ៧០ដុំ, ទឹកត្រី ៤យួរ, ទឹកស៊ីអ៊ីវ ៤យួរ, ថ្នាំលាបការពារ មូសខាំ ៣៥ដប, ទឹកសុទ្ឋ ១០០យួរ, ទឹកក្រូច ៥កេស និងសំភារ: ប្រើប្រាស់ ចំនួន១១មុខ ព្រមទាំងថវិកា ២លានរៀល ផងដែរ៕

Categories:
ព័តមានជាតិ