ភ្នំពេញ៖ រថយន្តមួយគ្រឿង បើកបត់ឆ្លងផ្លូវ ជិតផុតក៏ត្រូវមួយគ្រឿង បើកលឿនជ្រុលទៅបុក យ៉ាងពេញទំហឹងដួល បោកអូស ប្រហែល ជិត១០ម៉ែត្របណ្តាលឲ្យ អ្នកបើកបរម៉ូតូពីរនាក់ រងរបួសបាក់ភ្លៅខាងឆ្វេង ទាំងអស់គ្នា ត្រូវបានរថយន្ត សង្គ្រោះមន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្គ្រោះ កាលពីវេលាម៉ោង ១៦និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ អ៊ុយ វ៉ាន់ណេត ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាជាងទង រស់នៅ ភូមិប៉ប្រកខាងត្បូត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ(ជាអ្នកបើកបរម៉ូតូ)និងម្នាក់ទៀត ឈ្មោះ លឹម សុផាត ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅឯខេត្តកំពត ។
អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BK-7342 រងរបួសបាក់ភ្លៅ ខាងឆ្វេងទាងពីរនាក់ បើកបរក្នុងទិសដៅ ពីកើតទៅលិច។ រីឯរថយន្ត ដែលបើកឆ្លងផ្លូវ ប៉ះជាមួយ ម៉ូតូនោះម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2M-2072 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ បើកបរក្នុងទិសដៅពីលិច ទៅកើតរួចហើយ បត់ឆ្លងផ្លូវទៅជើង។
ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបើកបរ ក្នុងទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុក៏ បត់ឆ្លងផ្លូវ ចូលក្នុងភូមិតាមច្រកហាង សួនបុប្ឆាទើប តែឆ្លងបានហួស គំនូសកណ្តាលបន្តិច ក៏ត្រូវបើកមកលឿនជ្រុល ទៅបុកយ៉ាងពេញទំហឹង ដួលបោកទៅនឹងថ្នល់ អូសប្រហែល ជិត១០ម៉ែត្រ បណ្តាលឲ្យបាក់ឆ្វេងទាំងពីរ តែម្តង ចំណែកម៉ូតូក៏រងការខូចខាត យ៉ាងដំណំផងដែរ ។ ចំណែក រថយន្តគ្រាន់តែបើកឡើង ចូលដល់លើផ្លូវលំ បន្តិចរួចហើយក៏ទុកចោល នៅទីនោះ ម្ចាស់រត់គេចខ្លួនទៅបាត់ ។ ចំណែក ឯជនរងគ្រោះទាំងពីរ ត្រូវបានរថយន្តសង្គ្រោះ មន្ទីរបង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្គ្រោះជាបន្ទាន់ ។
ភ្លាមៗនោះគេឃើញ នគរបាលចរាចខណ្ឌ ចុះទៅដល់ធ្វើ ការវាស់វែងនឹង យកវត្ថុតាងយកមករក្សាទុកនៅ អធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងសង្ខាង ចូលខ្លួនទៅដោះស្រាយ តាមផ្លូវច្បាប់៕

Photo by DAP-NEWS

Recent Posts