ហ្សាការតា៖ ភ្លៀងមួយ មេធំបាន បណ្តាលឲ្យ មានគ្រោះបាក់ដី និង គ្រោះទឹកជំនន់នៅក្នុង ភាគខាងជើងនៃខេត្ត ស៊ូឡាវេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ កន្លងមកនេះបានសម្លាប់ ប្រជាជនចំនួន១៧នាក់ និង បណ្តាលឲ្យប្រជាជន គ្មានផ្ទះសម្បែង ចំនួន ៤.០០០គ្រួសារ។ នេះបើតាម ការនិយាយរបស់ព័ត៌មាននៅតំបន់នោះ។
យោងតាមទី ភ្នាក់ងារព័ត៌ មានចិន ស៊ិនហួ បានឲ្យដឹងថា ភ្លៀងដែលបានធ្លាក់នៅក្នុងខេត្ត និង សង្កាត់ ម៉ាននាដូ និង ស៊ីតារ៉ បាន បង្ខំឲ្យប្រជារាស្រ្ត ៣.៨៣៤គ្រួសារស្នាក់នៅក្នុងតង់ និង អាគាររបស់រដ្ឋាភិបាល។ នេះបើតាមការនិយាយរបស់លោក គ្រី ស្ទីន ឡាតូហ្គា ជាប្រធាន ចាត់ចែង និង កាត់បន្ថយគ្រោះធម្មជាតិថ្នាក់ខេត្ត។
លើសពីនេះទៅទៀតទឹកទន្លេបានបង្ករឲ្យមានគ្រោះទឹកជំនន់ ដែលបានលេបត្របាក់ផ្ទះ សម្បែងប្រជារាស្រ្តរាប់ពាន់គ្រួសារ។ នេះបើតាមការលើកឡើងបន្ថែមរបស់លោកគ្រីស្ទីន។
ក៏ដូចគ្នា នេះផងដែរ ការបាក់ដី និង គ្រោះទឹកជំនន់ទាំង នេះកើតឡើងនៅ ម៉ាណាដូ និង ស៊ីតារ៉ូ ហើយ នេះជាលើកទី ១៦ហើយ នៅក្នុងគ្រោះបាក់ដី និង ការហូរហ៊ារនៃទឹកជំនន់នេះដោយ គ្រោះថ្នាក់ទីបួនគឺកុមារ។ នេះបើតាម លោក គ្រីស្ទីន បាននិយាយ ប្រាប់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួ តាមរយៈទូរស័ព្ទដៃពី ទីក្រុងម៉ាណាដូ។
យ៉ាងណាមិញ ស្ថានភាពរបស់ ក្រុមសង្គ្រោះ រួមជាមួយនិង អាហារនិង ថ្នាំព្យាបាលត្រូវបាន គេបញ្ជូនទៅឲ្យជនរង គ្រោះដោយ សារទឹកភ្លៀងនោះហើយ។ រដូវភ្លៀងធ្លាក់បច្ចុប្បន្ននេះ បានបង្ករឲ្យមាន គ្រោះទឹកជំនន់នៅ តាមប្រទេសដែល ជាប្រជុំកោះ ដែល មានផ្ទះប្រជាជន ប្រមាណជា ២៣៨លានគ្រួសារ ត្រូវរងផលប៉ះពាល់។
Categories:
ព័តមានអន្តរជាតិ