សេចក្ដីស្រឡាញ់តែងតែកើតមានឡើង គ្រប់ទីកន្លែង ដែលមានជាមនុស្សជាច្រើនងប់ងល់ និងហ៊ានធ្វើអ្វីៗដោយមិនដឹងខ្លួន។
យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានអ្នកដំណើរម្នាក់ បានបញ្ជូនរូបភាព សិស្សសាលាមួយគូ ដែលកំពុងតែអោបថើបគ្នា បែបស្ទីលអឺរ៉ុប មកកាន់កន្លែងរបស់ខ្លួន។ នៅក្នុងនោះ អ្នកដំណើរនេះ បាននិយាយរៀបរាប់ថា ខ្លួនបានថតរូបគូស្នេហ៍វ័យក្មេងនេះនៅក្នុងឡានក្រុង  ទុកខណៈពេលដែលពួកគេកំពុងតែ ថើបគ្នា នៅក្នុងឯកសណ្ឋានសិស្សសាលា ដែលមិនមានភាពខ្មាស់អៀនសោះនោះឡើយ។ អ្នកដំណើរម្នាក់នេះ បានបន្ដថា គោលបំណងដែលខ្លួនផ្ញើររូបភាពនេះ មកកាន់សារព័ត៌មាននេះ គឺដើម្បីចែកចាយ និងផ្សព្វផ្សាយទៅដល់ មនុស្សគ្រប់រូប កុំឲ្យធ្វើសកម្មភាពបែបនេះនៅតាមសាធារណៈ ព្រោះទាំងនេះមិនមែនជាវប្បធម៌របស់ខ្លួន ក៏ដូចជាជាការបំបាក់មុខឪពុកម្ដាយផងដែរ។ អ្វីដែលអ្នកដំណើរព្រួយបារម្មណ៍ជាងគេនោះ គឺឪពុកម្ដាយគ្រប់រូប តែងតែរវល់ធ្វើការងារ ដើម្បីរកចំណូលមកផ្គត់ផ្គង់ មិនសូវជាមានពេលវេលាច្រើន សម្រាប់មើលថែកូន តើគួរឲ្យឪពុកម្ដាយគ្រប់រូបធ្វើរបៀបណា បើសង្គមបច្ចុប្បន្នគឺរបៀបនេះ?
តើប្រិយមិត្ដយល់យ៉ាងណា?

Recent Posts