យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានដឹងថាកាលពីពេលថ្មីៗនេះ
មានបុរសម្នាក់រត់ស្រាតនៅ ព្រលានយន្ដហោះអន្ដរជាតិ ជា៊ងស៊ី (Jiangxi)
ប្រទេសចិន ក្រោមឥទ្ធិពលគ្រឿងញៀន។
យ៉ាងណាមិញ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ប្រហែលជាម៉ោង
១០យប់ ដែលបុរសនេះធ្វើឲ្យប៉ះពាល់ ដល់ជើងហោះហើរទាំងក្នុងនិង ក្រៅស្រុក
ដោយសារតែបុរសនេះរត់ស្រាត នៅកន្លែងផ្លូវយន្ដហោះ ចុះឡើង។ ប្រហែលជា
៤៤នាទីក្រោយ ទើបប៉ូលីសធ្វើការចាប់ខ្លួន បុរសនេះបាន
ដែលបុរសនេះស្ថិតនៅខ្លួនទទេ និងមើលទៅហាក់ដូចជាជក់គ្រឿងញៀន។
នៅក្នុងនេះផងដែរ ប៉ូលីសកំពុងតែធ្វើការអង្កេតពី ករណីបុរសនេះ
តែគេស្គាល់បុរសនេះថា ជាមនុស្សដែលរស់នៅក្បែរព្រលានយន្ដហោះនេះ
ហើយបញ្ហាកើតមានឡើងដោយសារតែជំលោះក្នុងក្រុមគ្រួសារ។
ទោះជាយ៉ាងណាគ្រឿងញៀនអាចបំផ្លាញដល់ជីវិតអ្នក សូមកុំប៉ះពាល់ឬ សេពគ្រឿងញៀន៕
Categories:
ផ្សេងៗ,
ព័តមានអន្តរជាតិ