កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Apple បាននិយាយថាប្រព័ន្ធ កុំព្យូទ័ររបស់ខ្លួនត្រូវ បានវាយលុក ហើយ malware ដែលបានវាយលុកនោះ គឺជាប្រភេទតែមួយ ដែលវាយប្រហារ Facebook។ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតដោយ ក្រុមអ្នកជំនាញរបស់ Apple បានរកឃើញថាមេរោគ malware នោះគឺមានប្រភពមក ពីគេហទំព័រមួយដែល មានឈ្មោះថា “iPhoneDevSDK” ។
លោកIan Sefferman ជាសហស្ថាបនិកគេហទំព័រ iPhoneDevSDK បានថ្លែងនៅលើ Forum របស់ខ្លួនថា វាមិនអាចទៅរួចនោះទេ ព្រោះថា គេហទំព័រនេះមាន គណនីអ្នកគ្រប់គ្រង់ (Administrator) តែម្នាក់គត់ ហើយគាត់ក៏មិនបាន ធ្វើអ្វីឲ្យខុសច្បាប់ផងដែរ។ បើតាមការពន្យល់ របស់ក្រុមអ្នកជំនាញរបស់ Apple បានឲ្យដឹងថា Hacker បានយកគណនីរបស់ iPhoneDevSDK សម្រាប់ធ្វើការផ្ញើ នូវមេរោគជាប្រភេទ JavaScript ទៅកាន់ក្រុមហ៊ុន នានា ជាក់ស្ដែងមានដូចជា Facebook និង Apple ជាដើម។ ក្រោយពីទទួលបាន ដំណឹងនេះលោ កIan Sefferman ដែលជាសហស្ថាបនិក iPhoneDevSDK និងក្រុមការងាររបស់លោក បានធ្វើការបង្កើតនូវ ប្រព័ន្ធសុវត្ថិភាព និងបានធ្វើការ Reset នូវពាក្យសម្ងាត់ របស់អ្នកប្រើទាំងអស់ ដែលមាននៅលើ iPhoneDevSDK។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ក្រុមហ៊ុន Apple, Facebook និងTwitter ត្រូវបានរងការវាយ ប្រកាសពីសំណាក់ malware ប៉ុន្តែមិនមានការបាត់បង់ ទិន្នន័យនោះទេ ហើយក្រុមអ្នកជំនាញ ខាងឧក្រិដ្ឋកម្មតាម ប្រព័ន្ធកុំព្យូទ័របាន និយាយថា Hacker ដែលនៅពីក្រោយខ្នង គឺមកពីរុស្សី និងអឺរ៉ុបខាងកើត ចំណែកក្រុមហ៊ុនអ្នកឃ្លាំ មើលសុវត្ថិភាពប្រព័ន្ធ កុំព្យូទ័ររបស់សហរដ្ឋអាមេរិក វិញបាននិយាយថា កងកម្លាំងយោធា មួយក្រុមរបស់ចិន ជាអ្នកនៅពីក្រោយខ្នង៕

Recent Posts