គេហទំព័រទីផ្សារចិន 360Buy.com ដែលជាហាងលក់ទូរស័ព្ទ របស់ក្រុមហ៊ុន Nokia ជាផ្លូវការមាន ឈ្មោះថា "Jingdong Mall"  បានចេញសេចក្តីប្រកាសមួយ បង្ហាញពីភាពខ្លាំង នៃការបញ្ជា ទិញ Nokia Lumia 920ពណ៌ផ្ទៃមេឃ។ ដោយម៉ូដែលស្មាតហ្វូនមួយនេះ ពណ៌ផ្ទៃមេឃ ទទួលបាន ការបញ្ជាទិញ ៣០០០គ្រឿង ក្នុងរយៈពេលត្រឹមតែ ១ម៉ោង ប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះ store អនឡាញមួយនេះ នឹងនៅតែផ្តល់ជូននូវស្មាតហ្វូន Nokia Lumia 920 ពណ៌ផ្ទៃមេឃទៀត បន្ទាប់ពីម៉ូដែល នេះដែលយកមកដំបូង ត្រូវបានលក់អស់។ អ្នកដែលបានបញ្ជាទិញ ម៉ូដែលស្មាតហ្វូននេះ លើកដំបូងនឹងទទួលបានទំនិញ ដល់ដៃនៅថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ។ ជាមួយគ្នានេះ ទូរស័ព្ទនៅសល់ នឹងនៅតែមានតម្លៃ ៤៥៩៩យន់ ( ៧៣៨ដុល្លារ) សម្រាប់ម៉ូដែល unlocked ៕

Categories:

Recent Posts