ក្នុងព្រឹត្តិការណ៍បង្ហាញទូរស័ព្ទស្មាតហ្វូន Galaxy S4 ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៥ មីនា ២០១៣ នាទីក្រុងញូវយ៉ក់កន្លងទៅនេះ។ ក្រុមហ៊ុន Samsung បានធ្វើការណែនាំអំពីលក្ខណៈសម្បត្តិ និងមុខងារសំខាន់ៗ នៃទូរស័ព្ទស្មាតហ្វូន Galaxy S4 ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ទៅកាន់អ្នកប្រើប្រាស់រាប់ពាន់អ្នក ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ។
យោងតាម AFP បានឲ្យដឹងថា Galaxy S4 នេះ មានទម្ងន់ ១៣០ក្រាម កម្រាស ៧,៩ម៉ីលីម៉ែត្រ ជាមួយ នឹងអង្គប្រតិបត្តិ (CPU) Exynos 5 Octa 8-Core ។ ក្រៅពីបង្ហាញលក្ខណៈសម្បត្តិសំខាន់ៗ Galaxy S4 មានសមត្ថភាព អាចបកប្រែបាន ៩ ភាសាផ្សេងៗ គ្នាទៀតផង។ ប៉ុន្តែអ្វីដែលពិសេសនោះ គឺ Galaxy S4 បានបញ្ជូលបច្ចេកវិទ្យាទំនើមួយទៀត គឺការប្រើភ្នែកជាសញ្ញា ដើម្បីបញ្ជាអេក្រង់។
ក្រុមបុគ្គលិកនៃក្រុមហ៊ុន Samsung បានណែនាំ និងបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ Galaxy S4 ដោយពួកគេបានបើកវីឌីអូមួយ រួចហើយហើយសំឡឹងមើលវីឌីអូនោះ បន្ទាប់មកពួកគេបានសំឡឹងបែរចេញមកខាងក្រៅអេក្រង់វិញ ក៏ស្រាប់តែវីឌីអូនោះ ឈប់លេងតទៅទៀត រង់ចាំរហូតដល់បុគ្គលិកនោះ សំឡឹងមកមើលអេក្រង់វិញ ទើបានវាលេងបន្តទៀត។ ម្យ៉ាងទៀត ក្នុងខណៈពេល ដែលអ្នកប្រើប្រាស់កំពុងតែអានព័ត៌មាន ឬបើកមើលគេហទំព័រផ្សេងៗ វា នឹងចាប់យកសញ្ញាពីភ្នែករបស់យើង ពេលដែលយើងសំឡឹងមើលអានព័ត៌មាននោះ ដោយវាធ្វើការរេតាមចលនារបស់ភ្នែករបស់យើង ដោយពុំចាំបាច់ប៉ះ នៅលើអេក្រង់ឡើយ។
បើតាមគម្រោង Samsung នឹងដាក់លក់ជាទូទៅ នៅលើទីផ្សារ នាចុងខែមេសានេះ៕

Categories:
បច្ចេកវិទ្យាថ្មី,
សិល្បះនិងកំសាន្ត