ភ្នំពេញ៖ តារាសម្តែងរាងខ្ពស់ស្រឡះ ដែលមានទំរង់ភ្នែក បែបកូនកាត់ចិន លោក យូ ឌីស្កូ បាននិយាយបង្ហើបឲ្យដឹងថា ក្នុងចិត្តរបស់លោកសព្វថ្ងៃនេះ មានគម្រោងមួយជាស្រេច សម្រាប់ថ្ងៃអនាគតខាងមុខ គឺ បើកហាងលក់សម្លៀកបំពាក់ និង ហាងកាត់សក់។
ផ្តល់បទសម្ភាសន៍ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣នេះ តារាប្រុសរាងសង្ហា លោក យូ ឌីស្កូ បាននិយាយឲ្យដឹងថា បច្ចុប្បន្ននេះការងារអាជីពសិល្បៈ មានការរវល់ច្រើន ព្រោះត្រូវឡើងច្រៀងនៅតាម បណ្តាកម្មវិធីប្រគំតន្រ្តី របស់ស្ថានីយទូរទ្សន៍ ក៏ដូចជាការសម្តែង ឈុតកាយវិកាខារ៉ាអូខេ ជាដើម។
តារាសម្តែងខ្ពស់ស្រឡះវ័យ៣៤ ឆ្នាំ លោក យូ ឌីស្កូ បានបន្តថា ចំពោះការសម្តែងខ្សែភាពយន្ត ពេលនេះមិនទាន់មានជាប់ កុងត្រាថតឲ្យក្រុមហ៊ុន ឬផលិតកម្ម ណាមួយទេ បន្ទាប់ពីលោកបាន វិលត្រឡប់មកពីការសម្តែង និង ច្រៀង នៅឯក្រៅប្រទេស កាលពីពេលថ្មីៗនេះ ប៉ុន្តែក៏កំពុងមានគេ ទាក់ទងមកហៅ បណ្តើរៗផងដែរ។
ទាក់ទងទៅនឹង អាជីពផ្ទាល់ខ្លួន ក្រៅពីការងារសិល្បៈវិញ លោក យូ ឌីស្កូ បានប្រាប់ឲ្យដឹងថា "រាល់ថ្ងៃនេះ ខ្ញុំនៅមិនទាន់មានអាជីព ផ្ទាល់ខ្លួនណាមួយ ពិតប្រាកដនៅឡើយទេ។ ប៉ុន្តែ នៅថ្ងៃខាងមុខខ្ញុំ មានគម្រោងបី ហាងលក់សម្លៀកបំពាក់ និង ហាងកាត់សក់ ....! ពេលនេះខ្ញុំកំពុងតែសន្សំលុយ" ។
លោក យូ ឌីស្កូ បានបន្ថែមថា "ពេលខ្ញុំមានលុយ គ្រប់គ្រាន់ហើយនោះ ខ្ញុំនឹងបើកតែម្តង គឺបើកព្រមគ្នា ទាំងហាងលក់ខោ អាវ និង ហាងកាត់សក់ "។ ទោះបីជាយ៉ាងណាក្តី លោក មិនបានបញ្ជាក់ប្រាប់ឲ្យ ដឹងច្បាស់ពីពេលវេលា ពិតប្រាកដនៃការចាប់ផ្តើម ដំណើរការគម្រោងនេះទេ៕
Looking Today
Looking Today

Recent Posts