ភ្នំពេញ ​៖ ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ចំនួន​៦​កង់​ត្រូវ​បាន​បាក់​និង​ខូចខាត​ដោយសារ​ រថយន្ត​អ្នក​ស្រវឹង​បើក​បុក​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃ ទី​៨ ខែ​មីនា​​ ឆ្នាំ​២០១៣ ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹងត្របែក ​ខណ្ឌចំការមន​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​អ្នកណា​រង​របួស​នោះ​ទេ។
សាក្សី​បាន​ឲ្យ ដឹង​ថា​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ វ័យ​ជាង​៣០​ឆ្នាំ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២K- 7441​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ទំនងជា​ស្រវឹង ​លុះដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​រេ​ចង្កូត​ទៅ បុក​រះ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ពេញទំហឹង​តែម្តង​ បណ្ដាល​បាក់​របាំង​ថ្ម​អស់​ចំនួន​៦​កង់​.​រថយន្ត​ទើរ​លើ​របាំង​ចែក​ ទ្រូងផ្លូវ​ទៅមុខ​លែង​រួច។ ចំណែក អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួន​បាត់ស្រមោល​ដោយ​ទុក​រថយន្ត​ចោល។
ក្រោយពី​កើតហេតុ ​រថយន្ត​ជំនាញ​ត្រូវ​នគរបាល​ចុះ​វាស់វែង ​និង​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមច្បាប់៕

Recent Posts