កាលពីពេលថ្មីៗនេះ អជ្ញាធររបស់កោះបាលី នៃប្រទេសម៉ាឡេស៊ី មានគម្រោង ក្នុងការធ្វើស្លាកសញ្ញា មួយបង្ហាញថា ហាមរួមភេទ នៅក្នុងវត្ដហិនដូ បន្ទាប់ពីមានគូស្នេហ៍មួយគូ ត្រូវបានគេចាប់ខ្លួន ខណៈពេលដែលរួមភេទកាលពីពេលថ្មីៗនេះ។
យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថា ប៉ូលីសនៅក្នុងតំបន់ បានទៅធ្វើការឆែកឆេរ ដើម្បីមើលការជួសជុលនៅក្នុងវត្ដ តែបែរជាភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេ ប្រទះឃើញគូស្នេហ៍មួយគូកំពុង តែធ្វើអ្វីផ្ដេសផ្ដាស នៅក្នុងវត្ដទៅវិញ។ តាមសម្ដីរបស់មេប៉ូលីសនៅក្នុងតំបន់ Gianyar ដែលមានឈ្មោះថា Hadi Purnomo បានប្រាប់ឲ្យដឹងថា ពួកលោកមិនដឹងថា ការរួមភេទនៅក្នុងវត្ដ នៃកោះបាលី ត្រូវបានគេហាមឃាត់នោះទេ ដូចនេះ លោកបានសម្រេចឲ្យមេភូមិជាអ្នកចាត់ចែង រឿងរបស់គូស្នេហ៍នេះ។
ជាចុងក្រោយ មេភូមិប្រចាំតំបន់នេះ បានសម្រេចចិត្ដឲ្យ គូស្នេហ៍នេះបង់ប្រាក់ ២០លានរ៉ូប៉ី (ជិត ២,០០០ដុល្លារអាមេរិក)  ដើម្បីជាលុបលាងអំពើអាក្រក់នៅក្នុងវត្ដនេះ។ ម្យ៉ាងវិញទៀត គូស្នេហ៍នេះបានធ្វើការសុំទោស និងបានសារភាពថា ពួកគេធ្លាប់បានងូតទឹកនៅក្នុង វត្ដនេះថែមទៀតមុននឹង រួមភេទ។
រឿងរ៉ាវទាំងអស់នេះ បានធ្វើឲ្យអជ្ញាធរនៅក្នុងតំបន់ ធ្វើការពិចារណាទៅលើការដាក់ស្លាកសញ្ញា បន្ថែម នោះគឺ ហាមរួមភេទ ដែលកាលពីមុនមានត្រឹមតែ ហាមញ៉ាំ និងហាមជក់បារីប៉ុណ្ណោះ។
តើប្រិយមិត្ដយល់យ៉ាងណា?


Recent Posts