ភ្នំពេញៈ កាលពីពេលថ្មីៗនេះ តារាសម្តែង កញ្ញា តូតា ទើបតែរំលេចពិធីខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្អួតពីភាពស៊ីវិល័យរបស់នាង តែដោយឡែកតារាចម្រៀងម្ចាស់បទ “វាចាស្រីឡង់សេ” កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បែរជាមិនបានរៀបចំពិធីខួបកំណើត ជប់លៀងជាលក្ខណៈទ្រង់ទ្រាយធំ ចំណាយលុយខ្ទង់ម៉ឺនដុល្លារដូចតូតាទេ ដោយសារតែគ្មាន អ្នកជួយឧបត្ថម្ភនៅពីក្រោយខ្នង។
តារាចម្រៀងស្រី រាងតូចច្រឡឹងទម្រង់មុខមូលក្លំ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ក្នុងមួយរយៈពេលចុងក្រោយ នេះគេសង្កេតឃើញថានាងហាក់ដូចជា មានភាពស្ងប់ស្ងាត់ប្លែកក្រោយ ពីលេចឮព័ត៌មានថានាងបាន ដើរដល់ផ្លូវបំបែកជាមួយអតីតសង្សារ ដែលជាអាណិកជនរួចមកនោះ។
ជាធម្មតានៅពេលដែលដល់ ថ្ងៃខួបកំណើតតារាប្រុសស្រីជាច្រើន រមែងតែងតែព្យាយាមរៀបចំកម្មវិធី ជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បី សម្ញែងពីភាពហ៊ឺហារដល់មហាជន ឲ្យបានឃើញតែតារាចម្រៀងស្រី កញ្ញា កណ្ណិកា បែរជាប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣នេះថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាង តែនាងមិនបានរៀបចំកម្មវិធីធំដុំអ្វីទេ គឺគ្រាន់តែរៀបចំធ្វើបុណ្យ និងកម្មវិធីជប់លៀងតិចតួច នៅផ្ទះជួបជុំជាមួយគ្រួសារតែប៉ុណ្ណោះ។
កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានប្រាប់ឲ្យដឹងទៀតថា “ ខ្ញុំមិនដែលគិតថាចង់រៀបចំកម្មវិធី ខួបកំណើតធំដុំ ចាយលុយរាប់ពាន់ដុល្លារទេ ម្យ៉ាងទៀតការដែលរៀបចំកម្មវិធីធំ មិនសប្បាយទេសម្រាប់ខ្ញុំ ព្រោះថា ហត់ខ្លាំងណាស់ ហើយផ្ទុយទៅវិញ ភាពសប្បាយរីករាយរបស់ខ្ញុំ គឺការរៀបចំកម្មវិធីបែបជាលក្ខណៈ តូចជួបជុំញុំាអីជាមួយគ្រួសារ គឺសប្បាយខ្លាំងជាង ”។
ពាក់ព័ន្ធនិងការអាក់ខានមិនរៀបចំ ពិធីខួបកំណើតធំដុំនេះដែល ក៏មានពាក្យចចាមអារ៉ាម ថាមូលហេតុ ដែលនាងមិនមានចិត្តចង់ រៀបចំកម្មវិធីធំដុំនោះ ដោយសារតែរបួសបេះដូង របស់នាងមិនទាន់ជាសះនៅ ឡើយដូច្នេះបើទោះជារៀបចំ កម្មវិធីធំយ៉ាងណា ក៏មិនសប្បាយដែរសម្រាប់ មនុស្សបរាជ័យស្នេហាដូច ជានាងនេះ។
តារាចម្រៀងស្រី ដែលមានឈ្មោះបោះសំឡេង នៅក្រៅប្រទេសរូបនេះ បានបង្ហើបប្រាប់ Looking TODAY បែបលាក់លៀមថា ក្នុងមួយរយៈពេលក្រោយនេះ នាងបានផ្អាកមិនទទួល ការងារសិល្បៈទេ ដោយសារតែនាងចង់ទុកពេលទំនេរ សម្រាប់ខ្លួនឯងមិនមែនទាក់ទង និងរឿងផ្សេង (ស្នេហា) ទេ សុំកុំ យល់ច្រឡំហើយនៅឆ្នាំក្រោយ បើសិនជាងនាងចង់វិលចូលសិល្បៈវិញនោះ ទស្សនិកជននឹងបានឃើញ វត្តមានរបស់នាងជាក់ជាមិនខាន៕
Looking Today
Looking Today
Looking Today
Looking Today

Recent Posts