ខេត្តកណ្តាល ៖ ស្ទាវប្រុសស្រី៤នាក់ បានរងរបួសធ្ងន់-ស្រាល ដោយសារតែបើកម៉ូតូស៊េរី ទំនើបប្រដេញជ្រែគ្នា ហើយភ្លាត់ស្លៀតប៉ះដៃចង្កូតគ្នា បណ្តាលឱ្យដួលម៉ូតូគរជាប់គ្នានៅលើផ្លូវជាតិ ត្រូវគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៥ មីនា នៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ។
អ្នករងគ្រោះទាំង៤នាក់មិនត្រូវបានគេស្គាល់ ឡើយ ខណៈអ្នករងរបួសបានព្យាយាមលាក់ អត្តសញ្ញាណរបស់ខ្លួនទំនងជាការ ដើរលេងរបស់ពួកគេមានការលាក់លៀម ពីអាណាព្យាបាល ប៉ុន្តែគេជឿថា មិនអាចលាក់បានឡើយ ព្រោះរងគ្រោះធ្ងន់ខ្លាំងណាស់ ហើយម៉ូតូទាំង២គ្រឿងខូចខាតយ៉ាងដំណំផងដែរ ។ ជនរងគ្រោះទាំង៤នាក់មានអាយុប្រមាណជា១៨ទៅ២០ឆ្នាំ ៕
Categories:
ព័តមានជាតិ