បន្ទាប់ពីឧក្រិដ្ឋជន Ram Sigh ដែលត្រូវបានព្យួរកធ្វើអត្តឃាត
ក្នុងគុកកាលពីថ្ងៃទី១១/៣ នៅសល់ឧក្រិដ្ឋជន៤នាក់ទៀត គឺ Mukesh Singh,
Pawan Gupta, Vinay Sharma និង Akshay Thakur ។
ក្រៅពីនោះក៏នៅមានជនល្មើសក្នុងវ័យអនីតិជនម្នាក់ទៀត ។
តាម VK Anand ដែលជាមេធាវីតំណាងឲ្យ Ram
Sigh និង Mukesh Singh (បងប្អូនបង្កើត) បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជន
ដែលនៅសល់ទាំងនេះ មានការភ័យតក់ស្លុតយ៉ាងខ្លាំង
ហើយមិនចង់ចូលពន្ធនាគារវិញទេ ។ ពួកគេនិយាយថា
សុខចិត្តឲ្យប្រហារជីវិត ជាជាងត្រូវរងការរំលោភផ្លូវភេទ
និងធ្វើទារុណកម្មនៅក្នុងគុក ។
មេធាវី Anand ក៏អះអាងថា Ram Sigh
ពុំមានបំណងធ្វើអត្តឃាតទេ ។ លោកពោលថា ខ្ញុំបានជួបគាត់នៅថ្ងៃទី ៨/៣
គាត់ពុំមានរអ៊ូរទាំអ្វីពីដំណើរការកាត់ក្តីទេ ។
ប៉ុន្តែប្រហែលជាគាត់គ្មានជំរើសណាផ្សេង ក្រៅពីការស្លាប់
ព្រោះពុំអាចទ្រាំទ្រនឹងការរំលោភ...រំលោភផ្លូវភេទ ។
គាត់ពុំបានធ្វើបែបនេះ (អត្តឃាត) គ្រាដែលសវនាការកាត់ក្តីចាប់ផ្តើម
ហើយពិភពលោកទាំងមូលថ្កោលទោសគាត់ ។
ចុះហេតុអ្វីបានជាគាត់ធ្វើនៅពេលនេះ ?
តុលាការអះអាងថា
សវនាការកាត់ក្តីកំពុងបន្ត
ហើយពួកឧក្រិដ្ឋជនទាំងនោះរងការចោទប្រកាន់ចំនួន១៣ ចាប់រំលោភ ចាប់ជំរិត
សម្លាប់មនុស្ស...។ល។
Categories:
ព័តមានអន្តរជាតិ