ភ្នំពេញ​៖​ហេតុ​ការ​ណ៏​បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​មួយ​ដោយសារ​ឪពុក​ផឹក​ទឹក​​ប្តូរ​​និស្ស័យ​​ស្រវឹង​​ប​​​ង្រៀ​ន​​កូន​​មិន​ចេះ​វាយ​ទៅលើ​កូន​របស់ខ្លួន​ដោយ​ទាត់​បណ្តាល​ឲ្យ​ដួល​ផ្ញា​រ​ក្រោយ​បោក​ក្បាល​និង​ជញ្ជាំ​ង​​ថ្ម​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួនប្រាណ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កា​លពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថៃ្ង​ទី​១៨​ខែមីនា​ឆ្នាំ​២០១៣​ស្ថិតនៅ​បន្ទប់​ផ្ទះជួល​ក្នុងភូមិ​ខ្វាស​ង្កា​ត់​​​ដង្កោ ខ​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​ណ៏​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ឈ្មោះ ម៉ែន​ចេ​ត​វាសនា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​រងរបួស​បែ​ក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ ត្រូ​វ​បាន​ម្តា​យបង្កើត​របស់​កុមារា​រងគ្រោះ​ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​។
 
ចំណែក​ឪពុក​ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទាត់​ធាក់​វាយ​ទៅលើ​កូនបង្កើត​របស់ខ្លួន​នោះ​មានឈ្មោះ​ម៉ែន​ស៊ី​ចាន់​(​ហៅ​ឡូ​)​អាយុ​៤៣​ឆ្នាំមាន​មុខរបរ​ជា​អ្នករត់ម៉ូតូឌុប​និង​ដើរ​លក់​កន្ទេល​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា  មុនពេល​កើតហេតុ​គេ​ឃើញ​ម្តាយ​របស់​កុមា​រងគ្រោះ​បាន​បង្រៀន​កូន​នៅ​​ពេ​ល​នោះ​ស្រាប់តែ​បាន​ឮសូរ​មាត់​ម្តាយ​កុមារា​ជជែក​គ្នា​ជាមួយ​ប្តី​របស់ខ្លួន​យ៉ាងខ្លាំង បន្ទាប់មក​ក៏​បា​ន​​ឮមាត់​យំ​ទ្រហឹង​ពេញ​ក្នុង​បន្ទប់​ផ្ទះជួល​នៅពេលនោះ​អ្នកជិតខាង​បាននាំគ្នារ​ត់ទៅ​មើលឃើញ​កុមា​រង​គ្រោះ​​បែកក្បាល​ខាងក្រោយ​ហូរឈាម​យ៉ាងខ្លាំង​ពួកគាត់​ក៏​នាំ​ជនរងគ្រោះ​ជា​កុមារ​មក​ឲ្យ​គ្រូពេទ្យ​នៅក្នុ​ង​​​ភូមិ​កើតហេតុ​មើល​និង​ជួយ​រុំបង់​បិទ​របួស​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ទើប​ម្តាយ​ជនរងគ្រោះ​ដឹក​តាម​ម៉ូ​តូ​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្តទៀត​៕


Read more: http://www.ksmc-news.com/Detail5.aspx?2013-03-18130318062404#ixzz2NviCk3Oo

Recent Posts