កំពត ៖ ក្រុមក្មេងទំនើង ២ក្រុម បាន ទាស់ទែងពាក្យសំដីគ្នា រហូតប្រើអំពើ ហិង្សា ពេលកំពុងផឹកត្នោតជូក្បែរគ្នា រហូត ដល់ក្រុមម្ខាងយកដងរែក វាយក្រុមម្ខាង ទៀត បណ្ដាលឱ្យបែកក្បាលហូរឈាម ស្រោចពេញខ្លួន នៅនឹងកន្លែងកើតហេតុតែ ម្ដង កាលពីវេលាម៉ោង ២ និង២០នាទី រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៣ នៅ ហាងទឹកត្នោតជូ លានស្រូវ ក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្ដកំពត ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់ពីអត្ដសញ្ញាណជនបង្ក និងជន រងគ្រោះនៅឡើយទេ ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹង ថា ក្មេងទំនើងទាំង ២ក្រុមខាងលើនេះ បាន អង្គុយផឹកត្នោតជូក្បែរគ្នា រួចហើយកើតជា ជម្លោះ រហូតដល់ វាយគ្នា ហើយភាគីម្ខាង យកដងរែកវាយភាគីម្ខាងទៀត បណ្ដាល ឱ្យបែកក្បាល ហូរឈាមជោកប្រាណ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានមកជួយ អន្ដរាគមន៍ និងហៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Recent Posts